ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត

តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ […]

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពី សម រង្ស៉ី និងស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស

មនុស្សរបស់ សម រង្ស៊ី បានផ្តាច់ខ្លួនចេញជា បន្ត បន្ទាប់ទៀតហើយ ខណៈពេលនេះ លោក អ៊ូ ច័ន្ទឫទ្ធិ អតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។

មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់

នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ 

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល មិនជាប់ទាក់ទងនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ សម្តេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីនឹងការសម្រេចរបស់ គ .ជ .ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ឯរាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ និងគ.ជ.បទេ។ សម្តេចតេជោ ក៏បានព្រមានទៅេមដឹកនាំគណបក្សប្រឆាំងថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម រឺការតវ៉ាណាមួយឲ្យសោះ […]

សម្តេចតេជោ ហ៊ុន សែន៖ លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា ជាលេខហុងស៊ុយល្អ ហើយងាយចំណាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាប់បានលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលចំណាំ។

ពលករខ្មែរនៅថៃជាង ២០០នាក់ ជាអតីតសមាជិកបក្សប្រឆាំង សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។ ឯកឧត្ត អ៊ិត សំហេង ចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ​ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។ឯកឧត្តមបណ្ឌិត អ៉ិត សំហេង […]

នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ ឆ្លើបតបមតិរិះគន់​ថា រៀនចប់ពីជប៉ុនបានត្រឹមធ្វើមន្ត្រីតូច ខុសពីក្មេងរៀនធ្លាក់បាក់ឌុប បានធ្វើធំ

លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ ឆ្លើតបការរិះគន់មកលើរូបលោកថា រៀនចប់ដល់អនុ​បណ្ឌិត​ពីប្រទេសជប៉ុន តែបានត្រឹមធ្វើមន្ត្រីតូចតូច ខុសពីក្មេងរៀនធ្លាក់បាក់ឌុប ដែលសំដៅទៅអ្នកនាង ធី សុវណ្ណថា បានធ្វើធំ។ សកម្មជននយោបាយប្រឆាំង លោក ហៃ វណ្ណា ថ្មីៗនេះ បានបង្ហោះលើហ្វេសប៊ុករិះគន់ថា៖ “រៀនចប់អនុបណ្ឌិតពីប្រទេសជប៉ុនបានត្រឹមធ្វើមន្រ្តីតូចខុសស្រឡះពី​ក្មេងរៀនធ្លាក់បាក់ឌុប​បានធ្វើធំ​ហេីយជានាយិកាសកលវិទ្យាល័យទៀត។” ការរិះគន់នេះ សំដៅទៅលោក អ៊ា ចរិយា ដែលទើបបានទទួលមុខតំណែងជានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រថ្មី។ សកម្មជនរូបនេះឲ្យដឹងថា […]

គណបក្សមហាសាមគ្គីជាតិខ្មែរ ព្រម​ទទួល​យក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាស ទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបាន ប្រព្រឹត្តធ្វើឡើង នៅថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់ជា ប៉ូច មិនគ្រប់គ្រាន់ទេ បើនៅតែមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសុំទោសជារបស់លោក ជា ប៉ូច ចំពោះសម្តេចនាពេលនេះ គឺមិនគ្រប់គ្រាន់ទេ ដោយសារលោក ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ សម្តេចគូសបញ្ជាក់ថា មនុស្សណាក៏ដោយឲ្យមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់ (សម រង្ស៊ី មិនអាចទទួលបានការយោគយល់ពីសម្តេចនោះឡើយ។ តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ […]