សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបានឃុបឃិតជាមួយ សម រង្ស៊ី នឹងត្រូវមានទោស

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនី ជិត២ម៉ឺន ក្នុង ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា អ្នកទាំងអស់ដែលបានឃុបឃិតជាមួយនិង ទណ្ឌិតមួយរូប (សម រង្ស៊ី) នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន សុំអោយវៀតណាម ចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ព្រោះមានដីការួចហើយ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមសូម ប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។

គ.ជ.ប ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអំពាវនាវឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) កំពុងដំណើរការយ៉ាងរលូន រៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

The Cambodia Daily និង​ វិទ្យុអាស៊ីសេរី​ ហៅជនទុច្ចរិត មុំ​ អស្សនី​ ជាប់គុក រាប់ភ្លេច ​ទៅ​សម្ភាសន៍​ អោយ​និយាយ​ អាក្រក់​ពី​​កម្ពុជា

ភ្នំពេញ ៖ វាជារឿងដែលមិននឹកស្មានដល់ ចំពោះ The Cambodia Daily និង​ វិទ្យុអាស៊ីសេរី ប្រហែលជាអស់ម៉ូយ ជាវាគ្មិនសម្ភាសន៍ ដែលបាន បង្កើតសំណួរបើកនាំមុខ ដើម្បីនិយាយអាក្រក់ពីប្រទេសកម្ពុជា ឥឡូវនេះបែជាយកជនទុច្ចរិត កំពូលប្រព្រឹត្តបទល្មើស ជាប់គុករាប់ភ្លេច មិនរាងចោល នៅប្រទេសកម្ពុជា ក្នុងសកម្មភាពបោក ប្រាស់ប្រជាពលរដ្ឋ។

ឯកឧត្តម ​ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន​កម្ពុជាគឺជាគណបក្សដែល​មានភាពចាស់​ទុំខាងនយោ​បាយ​និងកម្មវិធី​​នយោបាយ​​ច្បាស់​លាស់

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាក​រេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។

សាស្ត្រាចារ្យ៖ លោក ជុន ច័ន្ទបុត្រ ជាមេក្លោងផលិតព័ត៌មានបំពុលសង្គមបំរើនយោបាយ សម រង្ស៊ី

លោក ជុន ច័ន្ទបុត្រ ជាជននិរទេសន៍ខ្លួនមួយរូប ក្នុងចំណោមបុគ្គលកំពុងបំរើនយោបាយឲ្យក្រុមលោក សម រង្ស៊ី ដែលតែងជាដឹកនាំផលិតព័ត៌មានក្លែងក្លាយ ញុះញង់ប្រឌិតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោស លោក អ៊ូ ច័ន្ទឫទ្ធិ ក្រោយប្រកាសផ្តាច់ខ្លួន ពីសម រង្ស៊ី

ក្រោយពីប្រកាសផ្តាច់ខ្លួន ចេញពី សម រង្ស៊ី លោក អ៊ូ ច័ន្ទឫទ្ធិ អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅ ប្រទេស ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ 

ម៉ាឡេស៊ី ប្រកាសច្បាស់ៗថា មិនមានកម្មវិធីណាមួយពាក់ព័ន្ធជាមួយនឹងលោក សម រង្ស៉ី នោះទេ

ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ច្បាស់ៗថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim  មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៉ី នោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី។ 

សម្តេចតេជោ ហ៊ុន សែន ៖ នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយ កុសល ឲ្យធ្វើឃាត ហ៊ុន សែន ខ្ញុំទុកទូទាត់បញ្ជី នៅពេលក្រោយ

សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងពិតមួយ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយប្រាប់ទៅដល់មេដឹកនាំក្រុមប្រឆាំង ឲ្យដឹងថា មនុស្សដែលបង្កប់ក្បែរសម្តេចតេជោ ហ៊ុន សែន ឈ្មោះ «កុសល» ដែលតែងតែផ្ញើព័ត៌មានសំងាត់ផ្សេងៗ ទៅមេដឹកនាំក្រុម រួមមានលោកស្រី ជូ ឡុងសូម៉ូរ៉ា. អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួននោះគឺជា «ហ៊ុន សែន» តែម្តង។

បក្សធម្មាធិបតេយ្យ គាំទ្រឲ្យចាត់វិធានការច្បាប់ លើ​អ្នក​ប្រមូលផ្តុំ​ប្រឆាំ​ង​នឹងដំណើរការរៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។