គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ។ បើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាត របស់គណបក្ស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា អង្គសន្និបាត បានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេស «មិនអនុញ្ញាតឱ្យមានការជ្រៀត […]
Category: នយោបាយ
គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត
ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ […]
គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។ សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា […]
សម្តេច ស ខេង ណែនាំក្រុមការងារគណបក្សបន្តចុះតាមមូលដ្ឋានស្វែងយល់ពីជីវភាពរស់នៅ សុខទុក្ខ តម្រូវការ សំណើ សំណូមពរ និងដោះស្រាយបញ្ហារបស់ប្រជាជន
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ សម្តេចក្រឡាហោម មានប្រសាសន៍ថា ឆ្នាំ២០២៥ នេះជាពេលវេលាដ៏សមស្របសម្រាប់គណបក្សយើងបន្តពង្រឹង សកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នាគ្រប់មូលដ្ឋាន ពិសេសការបន្ត ពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ការជំរុញសកម្មភាពចលនាអង្គការមហាជន របស់គណបក្សដើម្បីពង្រឹង ពង្រីកសមាជិកបក្សពីក្នុងចំណោមយុវជនដែលដល់អាយុ ត្រូវបោះឆ្នោត […]
បុគ្គល លី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីពីមន្ត្រីគណបក្ស តាំងពីខែមីនា ឆ្នាំ២០២៤
ឈ្មោះលី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ចប់តួនាទីជាទីប្រឹក្សាតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស ដែលត្រូវបានបានចែកចាយក្នុងបណ្ដាញសង្គម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសេចក្តីសម្រេចនេះលើហ្វេសប៊ុក និងឲ្យបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលតទៅទៀត។ […]
តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk Yeol
តុលាការកូរ៉េខាងត្បូងបានអនុម័តដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូនេះ។
សម្តេចតេជោ ហ៊ុន សែន៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួន
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី២៩ […]
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី «២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា […]
អ្នកនាំពាក្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូព ឆ្នាំ២០២៤ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត […]
បណ្ឌិត យង់ ពៅ៖ បញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជិតខាង អ្នកនយោបាយប្រឆាំង និងពលរដ្ឋគប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារឱ្យបានច្បាស់លាស់
បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអធិបតេយ្យជាតិ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់និន្នាការ ដែលតែងតែមានការឈឺឆ្អាលចំពោះជោគវាសនាជាតិ។ ទោះជាយ៉ាងណា ការឈឺឆ្អាល ចង់ដឹងចង់ឮ និងចង់ចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិនេះ ពលរដ្ឋម្នាក់ៗបានបង្ហាញចេញជាសកម្មភាពនិងបានចូលរួមទៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ដែលជួនកាល អាចនាំផលជះត្រឡប់មកវិញផ្ទុយពីគោលបំណងដើមរបស់ខ្លួនថែមទៀតផង។ សម្រាប់លោកបណ្ឌិតការប្រកាសរៀបចំបាតុកម្មនៅថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាសិទ្ធិរបស់អ្នករៀបចំនិងអ្នកចូលរួមធ្វើបាតុកម្ម ដោយសិទ្ធិនេះត្រូវជ្រកកោននៅក្រោមច្បាប់នៃប្រទេសដេលខ្លួនកំពុងរស់នៅ ពោលគឺត្រូវគោរពទៅតាមនីតិវិធី និងលិខិតបទដ្ឋានច្បាប់ជាធរមាននៅក្នុងប្រទេសដែលខ្លួនទទួលបានសញ្ជាតិ ឬកំពុងរស់នៅនោះ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីដែលការរៀបចំបាតុកម្មនេះ […]