គ.ជ.ប ៖ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ អាចឃោសនាទ្រង់ទ្រាយធំ បាន៤លើក

ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។

មកស្គាល់ឈ្មោះមេដឹកនាំគណបក្សនយោបាយ ទាំង១៨ ប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧

នៅមិនដល់មួយខែទៀតនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ មានគណបក្សនយោបាយសរុបចំនួន ១៨គណបក្ស ខណៈគណបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីសង្វៀនដោយសារគណបក្សនេះមិនបានបំពេញឯកសារគ្រប់គ្រាន់។

ពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម ប្រតិកម្មលោក សម រង្ស៊ី និងបក្ខពួក ដែលញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល

យុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល កំពុងលេចឡើងនៅលើបណ្តាញសង្គម ដែលជាចលនាញុះញង់ចេញពីក្រុមអ្នកនយោបាយក្រៅប្រទេស គឺលោក សម រង្ស៊ី និងបក្ខពួក នៅមុនការបោះឆ្នោតជាតិមកដល់។ ជុំវិញយុទ្ធសាស្រ្តរបស់អតីតមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្ម ហើយចាត់ទុកថានេះចេតនាបំផ្លាញដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ ពលរដ្ឋអះអាងថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ អតីតយុវតីដែលធ្លាប់គាំទ្រចលនាប្រឆាំង កញ្ញា ហាន់ ស៊ូជិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ បោកបញ្ឆោទរបស់អ្នកនយោបាយ […]

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបសំណេះសំណាល ជាមួយសកម្មជនអ្នកគាំទ្រ ជាង១៥០០នាក់ នៅ ខេត្តបន្ទាយមានជ័យ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងជួបសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ី ធារី ប្រកាសផ្តាច់ខ្លួន និងសុំ​ចូលរួមជីវភាពនយោបាយ​ជាមួយ​បក្ស​​​​ប្រជាជន​កម្ពុ​​ជា​

អតីតសកម្មជនរបស់អតីតគ​ណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលសកម្មភាពចាំជួយសមាជិកប្រឆាំង ដែល​​​​រ​​ត់​គេចទៅក្រៅប្រទេស គឺលោក ហ៊ី ធារី បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងបានសុំ​​ចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង រំលឹកមន្ត្រីរាជការ និងកងកម្លាំង មិនត្រូវប្រើឯកសណ្ឋានការងារ ឬសម្ភារៈថវិការដ្ឋ ចូលរួមឃោសនាបោះឆ្នោតឡើយ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។ ការរំលឹករបស់សម្ដេចក្រឡាហោម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ […]

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់អ្នកនៅក្រៅឃុំ ឬទទួលបានការលើកលែងទោសទាំងអស់ ត្រូវប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឲ្យសោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើអ្នកទាំងឡាយដែលបានចាកចេញពីមន្ទីរឃុំឃាំងទៅ នៅក្រៅឃុំក្តី ឬទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តី ត្រូវប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឲ្យសោះ ហើយអ្នកដែលមិនទាន់ធ្វើ ត្រូវទប់កុំធ្វើ តែធ្វើជាប់គុកហើយ គ្មានអ្នកណាមកជាប់ជំនួសទេ អាអ្នកនៅក្រៅវាមិនមែនមកជាប់គុកជាមួយយើងទេ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​នេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី […]

សម្តេចតេជោ ហ៊ុន សែន៖ ទូរទស្សន៍មនសិការជិតរលាយហើយ ព្រោះបែកហ្វូងគ្នា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “យើងមិនអត់ឱនឲ្យក្រុមជ្រុលនិយម ដែលតែងតែបញ្ចេញមតិវាយប្រហាររដ្ឋាភិបាលខុសពីការពិតនោះទេ”។ សម្តេចបានណែនាំឲ្យមន្ត្រីជំនាញតាមដានក្រុមនេះ ចំពោះការបញ្ចេញមតិ និងខំមិនលើបណ្តាញសង្គម តើមានប៉ុន្មាននាក់នៅក្នុងស្រុក?” សម្តេចបន្តថា “ត្រូវប្រដៅភាពជម្លើយរបស់ក្រុមនេះ ព្រោះវាមិនមែនសិទ្ធិបញ្ចេញមតិទេ គឺជាការញុះញង់ សំខាន់ខំមិនក្នុងស្រុកគាំទ្រអាហ្នុង (សម រង្ស៊ី) នៅទូរទស្សមសិការ ដែលតាមដឹងជិតរលាយហើយ បែកហ្វូងគ្នា”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ

ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម […]