សម្តេចតេជោ ហ៊ុន សែន ជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពី ៦៥ប្រទេស ចូលរួមពិនិត្យ និងតាមដានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិ

ប្រធានសភាម៉ាឡេស៊ីមកចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោត

អ្នកវិភាគឡប់សតិ«២ក្បាល» ត្រូវ សម រង្ស៊ី អូសចូលបទល្មើស អស់សិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ

អ្នកវិភាគដែលចេះគ្រប់រឿង ដឹងគ្រប់រឿង២ក្បាល គឺលោក គីម សុខ និងលោក ឆាំ ឆានី ដែលវិភាគព្រុសដូចឆ្កែតាមខ្សែញាក់របស់ម្ចាស់ខ្លួន សម រង្ស៊ី នោះ នៅពេលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំ។

មហាជន៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យគូសខ្វែងសន្លឹកឆ្នោតចោល ជាការរុញអ្នកគាំទ្រខ្លួនចូលគុក

មហាជនចាត់ទុកសារអំពាវនាវរបស់អ្នកនយោបាយមិនដែលធ្លាប់មានថ្ងៃឈ្នះ និងជាមនុស្សកំសាក់ញីទណ្ឌិត សម រង្ស៊ី ណែនាំឲ្យគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ គឺជាគំនិតប្រឆាំងជ្រុលនិយម ហើយជាការរុញច្រានអ្នកឝាំទ្រចូលគុគ ដើម្បីបំពេញមហិច្ឆតាប្រឆាំងលុះក្ស័យក្នុងឆាកនយោបាយទណ្ឌិត សម រង្ស៊ី។

ឯកឧត្តម សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញ សន្លឹកឆ្នោតជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗ ក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ និងអ្នកគាំទ្រហែតាមក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត

កាលពីថ្ងៃទី១កក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក

វេទិកាសន្តិភាពកម្ពុជា អំពាវ​នាវ​ឲ្យ​ពលរដ្ឋអញ្ជើញ​ទៅ​បោះ​​ឆ្នោត កុំ​ចាញ់​កលក្រុម​​អ្នក​​នយោបាយ​បំពុល​សង្គម

វេទិកាសន្តិភាពកម្ពុជា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។

គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ស​ណ្ដាប់​ធ្នា​ប់​ល្អ និងគ្មានអំពើហិង្សា

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

គណ​បក្សហ៊្វុន​ស៊ិនប៉ិច បើកយុទ្ធនាការដង្ហែក្បួនឃោស​នាបោះឆ្នោតនៅភ្នំពេញ

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២ ខែកក្កដា ដែលត្រូវនឹងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត បានយាងជាព្រះអធិបតីភាពនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥ ០០០នាក់ ។

គ.ជ.ប ប្រកាសថា​ដំណើរការឃោសនាថ្ងៃដំបូង​មានសន្តិសុខល្អ​ប្រសើរ ខណៈ​បក្សប្រជាជន​កម្ពុជា ហែក្បួនទ្រង់​ទ្រាយ​​ធំ​នៅគ្រប់ម​ណ្ឌល​ទាំង​អស់

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។