នារសៀលទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ ឯកឧត្តម […]
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បណ្តាគណបក្សនយោបាយ មកចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈសារសំឡេងលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព ដោយលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចតេជោបានថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅអីក្នុងសភា […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងទាំងឡាយឲ្យរៀនសូត្រពីសម្តេច ព្រោះសម្តេចនៅតែមានឥទ្ធិពលនយោបាយក្នុងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជូនសារទៅក្រុមប្រឆាំងទាំងឡាយ ដែលវាយតម្លៃសម្តេចខុស មិនហានចុះចេញពីអំណាចទេ ក៏ប៉ុន្តែក្រុមនោះស្គាល់សម្តេចតិចពេកហើយ ដោយត្រូវរៀនសូត្រពីសម្តេចបន្ថែមទៀត ដោយហោចណាស់សម្តេចរស់បាន ៣០ឆ្នាំទៀត ហើយសម្តេចក៏នៅតែមានឥទ្ធិពលនយោបាយក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា […]
គណបក្សប្រជាជនកម្ពុជា កោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅថ្ងៃទី៩-១០ ខែធ្នូខាងមុខ
គណបក្សប្រជាជនកម្ពុជា បានសម្រេចកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែធ្នូ ឆ្នាំ ២០២៣ (រយៈពេល ២ថ្ងៃ) នៅវិមាន ៧មករា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច […]
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងពេបជ្រាយ តែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ
“ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។ ទន្ទឹមនេះ សម្តេចតេជោ […]
ក្រសួងមហាផ្ទៃ បដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ, មកស្គាល់តំណាងបក្ស ជានរណា?
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” របស់លោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្ស ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងលិខិតក្រសួងបានបញ្ជាក់ថា ទន្ទឹមនេះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។ តើតំណាងស្ថាបនិកបក្សនេះ ជានរណា? លោក ឯម សុខសុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃក្នុងសប្តាហ៍នេះ
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិបញ្ឈប់ជាបន្ទាន់ ការយកឈ្មោះសម្តេចមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា
នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេសកម្ពុជា និងគុយបា រៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ។ ការជួបពិភាក្សាការងារតាមទូរស័ព្ទនេះ ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ […]
ជំនួបកំពូលថ្នាក់ដឹកនាំបក្ស កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញារួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងពេលបច្ចុប្បន្ន និងអនាគត
ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជននៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួល យ៉ាងស្មុគស្មាញ […]