ឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ការបញ្ជាក់នេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ នៅវិមាន៧មករា។ បេសកជនពិសេសរូបនេះ បានសំដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត […]
Category: នយោបាយ
ក្រុមប្រឆាំងបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ
ក្រុមប្រឆាំងនៅជប៉ុន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ។ បរាជ័យទី១ ទៅលើប្រធានបទ ដែលពួកគេថា មិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ហើយឈានទៅដល់ទាមទារសុំឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាការបរាជ័យហើយ។ ពួកគេមិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ម្ដងណានោះទេ ដូចនេះហើយ គឺបន្តមិនទទួលស្គាល់ទៀតចុះ។ ពួកក្រុមប្រឆាំងនេះភ្លេចថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក មានប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតដែលជ្រលក់ម្រាមដៃខ្មៅ មានចំនួន […]
អ្នកនាំពាក្យបក្សកាន់អំណាច បញ្ជាក់ពីភាពចាំបាច់ដែលត្រូវមានវត្តមាននាយករដ្ឋមន្ត្រី ក្នុងជួរដឹកនាំក្បាលម៉ាស៊ីនគណបក្ស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស បានធ្វើឲ្យអនុប្រធានគណបក្សកាន់អំណាចមួយនេះ បានកើនដល់ចំនួន៥រូប រួមមាន សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី […]
ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ជជែករឿងរ៉ាវអ្វីខ្លះ?
នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ
មហាសន្និបាត CPP ឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការរៀបចំកម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ
មហាន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីសម្តេចបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា មានរយៈពេល២ […]
មហាសន្និបាត CPP រំលឹកគោលការណ៍សំខាន់ៗមួយចំនួន ដែលធ្វើឲ្យបក្សរីកធំធាត់ រឹងមាំ និងដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែង
មហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិកចូលរួមសរុប ៣៦០០នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។ ក្នុងសុន្ទរកថាបើករបស់មហាសន្និបាត បានរំលឹកអំពីការកសាងគណបក្ស ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ៖ គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក […]
ប្រមុខរាជរដ្ឋាភិបាល រង់ចាំសមិទ្ធផលជាក់ស្តែងរបស់គណបក្សនីមួយៗ ខណៈមានការបើកទូលាយទាំងសិទ្ធិ ផ្តល់ទាំងថវិកា
«កាលពីអាណត្តិមុន ប្រតិភូគណបក្សនីមួយៗ នៅពេលដែលចុះបេសកកម្មនៅឯមូលដ្ឋាន៖ ១.ត្រូវសុំលិខិតបេសកកម្មពីលេខាធិការដ្ឋាន ២.ត្រូវស្នើសុំថវិកាតាមរយៈលេខាធិការដ្ឋានទៅរាជរដ្ឋាភិបាលក្នុងមួយករណីៗ អញ្ចឹងកាលនោះមាន ១៦គណបក្ស ហើយបទពិសោធន៍ឥលូវនេះ យើងពង្រីកឱ្យលំហឯករាជ្យអធិបតេយ្យភាព ដើម្បីប្រតិភូគណបក្សនីមមួយៗ ព្រោះមានដល់ ២៩គណបក្ស។ អញ្ចឹងយើងមានលទ្ធភាពទូលាយ គឺមិនចាំបាច់ត្រូវការលិខិតសុំបេសកកម្ម ឬសុំលុយសម្រាប់បេសកម្មនីមួយៗទេ គឺរាជរដ្ឋាភិបាលបានផ្តល់ថវិកា ៤លានរៀលក្នុងមួយខែ ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ»។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ […]
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
នៅព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង
សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា ជាផ្នែកមួយនៃការរួបរួមជាតិ និងកសាងវប្បធម៌សន្ទនា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពនេះ ជាការប្រមូលផ្តុំគណបក្សនយោបាយមួយៗ ដែលនៅបែកខ្ញែក ឲ្យទៅជាគណបក្សមួយដែលមានកម្លាំងខ្លាំង ហើយសម្តេចក៏ចាត់ថា ការចងសម្ព័ន្ធភាពនេះ ក៏ជាផ្នែកមួយនៃការរួបរួមជាតិ និងការកសាងវប្បធម៌សន្ទនា។ ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា […]