ប្រភពមួយបានទម្លាយឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថជាមេក្លោងផលិត និងចែកចាយព័ត៌មាននៅវិទ្យុអាស៊ីសេរី RFA ជាភាសាខ្មែរ
Category: នយោបាយ
លោក គឹម សន្តិភាព ចំអកឲ្យក្រុមប្រឆាំងក្រៅស្រុកកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយគួរណាស់ខ្មាសក្មេងផង
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ជួយគ្នាកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក […]
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ផ្ដាំទៅ សម រង្ស៉ី មិនគួរបង្រៀនប្រធានាធិបតីបារាំងធ្វើនយោបាយនោះទេ គួរតែយកពេលសម្រាកខ្លួនឯងវិញ ប្រសើរជាងនិយាយសម្ដីដែលមិនបានប្រយោជន៍ដល់ជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ផ្ដាំទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី មិនគួរបង្រៀនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះទេ
សម្ដេចតេជោ ហ៊ុន សែន ណែនាំសមាជិកបក្សនៅតាមស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំរក្សាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និងថ្លែងនូវការនឹករលឹកចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបានកើតឡើង […]
ឯកឧត្តម ហ៊ុន ម៉ានី៖ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែក
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមករា បានឲ្យដឹងពីការផ្តល់កិត្តិយសពីគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឲ្យឯកឧត្តមដើម្បីផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យមុខងារសាធារណៈ» ជូនដល់សិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៦ ចំនួន ១២៥នាក់ នៅវិមាន៧មករា។ ផ្តើមចេញពីការចែករំលែកអំពីភាពជាអ្នកដឹកនាំ និងតួអង្គអ្នកដឹកនាំគំរូរបស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាសក្ខីភាពដែលកម្ពុជាបានធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើចំណុចខាងលើ ឯកឧត្តមក្នុងនាមជាគ្រូឧទ្ទេស […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំង ទោះមិនស្រឡាញ់រដ្ឋាភិបាល តែគួរឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិ
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា […]
បក្សនយោបាយចំនួនបី អាចប្រឈមនឹងការផ្អាកសកម្មភាព ឬរំលាយចោល បើឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី
ក្រសួងមហាផ្ទៃព្រមានចំពោះគណបក្សនយោបាយមួយចំនួន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ព្រមានទុកជាមុននេះធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ហើយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី បានចែករំលែកបន្តនូវសេចក្តីអំពាវនាវនេះ។ ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងពីជំនួបរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានះជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ សម្តេចតេជោសូមអរគុណចំពោះឯកឧត្តមគីសុីដា ហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានះជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ […]
សមាគមអ្នកដឹកជញ្ជូនកម្មករ ស្នើឱ្យនាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាពគណបក្ស Move Forward ដែលគាំទ្រ និងបណ្តុះបណ្តាលដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា
លិខិតចំនួន២ទំព័ររបស់សមាគមអ្នកដឹកជញ្ជូនកម្មករ បានដាក់សំណើតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ