លោក គង់ សភា ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោសឲ្យបានមកខ្មែរវិញ

លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ។ តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោក គង់ សភា បានសរសេររៀបរាប់ថា «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់ ដែលសម្តេចមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាជនក្បត់ជាតិ ៣ជំនាន់។ នេះបើតាមសារសំឡេងរបស់សម្តេចតេជោ តបទៅកាន់លោក មុំ អសនី ដែលកំពុងរត់ភាសខ្លួននៅប្រទេសថៃ។ ក្នុងសារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ […]

លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈ ៥៥អាសនៈ ក្នុងការបោះឆ្នោតព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ .ឆ្នាំ២០២៤ ដោយលទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប គឺបានចំនួន ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ។ គជប បានប្រកាសថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ

នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ។ សម្ដេចធិបតីបានលើកឡើងលើបណ្តាញសង្គមផ្លូវការថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការបានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិតម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ […]

សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងក្រុងសែនមនោរម្យជាង ១៤០០នាក់ ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នីតិកាលទី៥ ដោយមានការចូលរួមពីឯកឧត្តម ដួង ហេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុង ព្រមទាំងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី […]

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែមីនាខាងមុខ

តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿកថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោល​បំណង​ផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ […]

ស្ថានទូត និងអ្នកគាំទ្រ បដិសេដការចុះផ្សាយពីក្រុមវិទ្យុបំរើបរទេសរឿងគំរាមគំហែង ប្រជាពលរដ្ឋឲ្យគាំទ្រសម្តេចធិបតី​ ហ៊ុន ម៉ាណែត ទស្សនកិច្ចផ្លូវការនៅថៃ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកគាំទ្រ​បានច្រានចោលការចុះផ្សាយចោទប្រកាន់ពីក្រុមអ្នកសារព័ត៌មានបំរើបរទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាពដែលក្បត់ប្រយោជន៍ជាតិនោះឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងដែលតែងតែនិយាយវ៉ោកៗពីក្រៅប្រទេសមកលើរាជរដ្ឋាភិបាលកម្ពុជា

មេដឹកនាំកម្ពុជា-ថៃ ប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលឡើយ

មេដឹកនាំកម្ពុជា-ថៃ បានប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាថា រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ

សម្តេចតេជោ ហ៊ុន សែន​ ប្រាប់ទៅបុគ្គលជ្រុលនិយមថា បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅបុគ្គលជ្រុលនិយម បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន។ សម្តេចតេជោ បានប្រាប់បែបនេះតាមរយៈខំមិនក្នុងផេនហ្វេសប៊ុកសម្តេច ដោយសំដៅទៅគណនីហ្វេសប៊ុកមួយឈ្មោះ Shang Hai Heng។ ម្ចាស់គណនីហ្វេសប៊ុកនេះ ដែលគេដឹងថា ជាអ្នករស់នៅប្រទេសអូស្ត្រាលីបានចូលទៅខំមិនក្នុងផេកសម្តេចតេជោ​ថា “បេីគ្មានមូលដ្ឋានច្បាប់​សម្តេចអាចបង្កេីតបានតេីសម្តេច​ព្រោះច្បាប់នូវលេីបបូរម៉ត់សម្តេច​ហេីយនឹង” ក្រោយសម្តេចតេជោ បានប្រកាសថា គ្មានការយោគយល់ណាសម្រាប់មនុស្សណាក៏ដោយ​ដែលប្រមាថមើលងាយគណបក្សប្រជាជន ឬមកលើសម្តេចតទៅទៀតទេ ដោយត្រូវរកយុត្តិធម៌សម្រាប់តាមផ្លូវតុលាការ។ សម្តេចតេជោ បានបង្ហោះសារថាសម្តេចតេជោ “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅ​ពេល​អ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ […]