លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក។ ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលលោកបណ្ឌិត យល់ឃើញថា ទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈ ភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។ […]
Category: ទស្សនៈ
បណ្ឌិត គិន ភា៖ ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!
កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើក
ចង់លុបក៏ពិបាកបន្តិចហើយ ប្រជាពលរដ្ឋចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់ក្នុងបណ្តាញសង្គម Facebook
ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់
បណ្ឌិត គិន ភា៖ បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!
ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោល
អ្នកនិពន្ធ ខេមរៈ ភារុណ៖ ខ្មែរយើងអាចដូរពាក្យ RIP មក ស.ក.ស.ភ បានទេ (សុខក្នុងគតិភព)
លោក ខេមរៈ ភារុណ ដែលជាអ្នកនិពន្ធឆ្នើមមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសរសេរនិងប្រើប្រាស់អក្សរសាស្រ្តជាតិឲ្យបានច្រើនក្នុងន័យលើកតម្កើននៃតម្លៃអក្សរជាតិ។
ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។ សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំងសប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត គឺការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។ សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង […]
ចូលឆ្នាំថ្មី មានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ!
លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ជាក់ស្តែង៖ ទី១. រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើតនិងពីស្រុកកំណើតមកភ្នំពេញវិញដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាពនិងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។ ទី២. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ទី៣. ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មីក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល(Re-entry Permit) ចាប់ពីថ្ងៃទី ០១ មេសា […]
ហេតុអ្វី ត្រូវស្អប់នគរបាលចរាចរណ៍?
ខ្ញុំឆ្ងល់ណាស់ហេតុអ្វីត្រូវស្អប់នគរបាលចរាចរណ៍?១- ឃើញនគរបាលចរាចរណ៍ពួនស្ទាក់ចាំចាប់ផាកពិន័យហេតុអ្វីត្រូវខឹងពួកគាត់? បើបងប្អូនគោរពច្បាប់ចរាចរណ៍ទៅទោះគាត់ពួនយ៉ាងណាក៏មិនអាចផាកពិន័យបងប្អូនបានដែរ បងប្អូនត្រូវចាំថាពួកគាត់ចាប់ផាកពិន័យបងប្អូនដែលមិនគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)២- បើគ្មាននគរបាលចរាចរណ៍តាមគោលដៅទេ តើចរាចរណ៍ទៅជាយ៉ាងណា បើបងប្អូនមិនគោរពច្បាប់ផងនឹង ហើយតើអ្នកណាជាអ្នកជួយសម្រួលចរាចរណ៍ពេលកក់ស្ទះ? សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទៅគឺគ្មានអ្នកណាអាចយកលុយបងប្អូនបានទេ (នេះជាការពិត)៣- នរគបាលចរាចរណ៍ដាក់គោលដៅឆែកគ្រឿងស្រវឹងហេតុអ្វីត្រូវគេចពួកគាត់បើបងប្អូនមិនស្រវឹងនោះ ការឆែកគ្រឿងស្រវឹងនេះគឺដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)សូមបងប្អូនពិចារណាតាមការគួរ ប្រភព៖ នាគ តូច
ហេតុអ្វីគ្រោះថ្នាក់ចរាចរណ៍ពេលយប់ជាច្រើន ជនបង្កមានលទ្ធភាពរត់?
ជាបទពិសោធន៍ខ្លួនខ្ញុំតែម្តង ក្រោយពីចេញពីធ្វើការម៉ោង១២រំលង អាធ្រាត កង់បីបុកគូថ នៅស្តុបអង់តែនទូរទស្សន៍ទួលគោក ខ្ញុំត្រូវឈររង់ចាំប៉ូលិសចរាចរណ៍ជិត១ម៉ោង ទើបឃើញមានសមត្ថកិច្ចមកដល់ក្រោយអ្នកសារព័ត៌មានផង។ ជាគំនិតយោបល់ផ្ទាល់ខ្លួនខ្ញុំយល់ថា ក្រោយពេលល្ងាចនៅពេលដែលប៉ូលិសចរាចរណ៍ឈជើងតាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញសម្រាក គួរតែដាក់កម្លាំងកងរាជអាវុធហត្ថឈរជើងបន្ត ព្រោះថា ពេលយប់ ជាពេលវេលាដែលអ្នកភ្នំពេញមួយចំនួនចូលសម្រាក ក៏ប៉ុន្តែកជាពេលវេលាមួយដែលអ្នកធ្វើការងារពេលយប់ និងអ្នកដើរសប្បាយពេលយប់នៅតែធ្វើចរាចរណ៍ដដែល។ ដោយស្ថានភាពស្ងាត់ រួមទាំងអ្នកបើកបរមួយចំនួនស្រវឹងផង ការបើកបរបំពានច្បាប់កើតមានជាច្រើន និងជាឱកាសផ្តល់អោយពួកជនល្មើសជាច្រើនធ្វើសកម្មភាព។ល។ ប្រសិនបើក្នុងរាជធានីដាក់កម្លាំងឈជើងអោយច្រើនបន្ថែមលើកម្លាំងដើរល្បាត ខ្ញុំជឿថាបទល្មើសក្នុងរាជធានីភ្នំពេញនិងថយចុះ។ សូមអរគុណ ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ […]
វិទ្យុ rfa ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់
ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។ ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយ ចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ […]