ផ្តាំទៅលោក គឹម សុខ «សុខ ត្រូវចាំថា ឆ្កែដែលខាំគេមិនរើសមុខ គេហៅថា ឆ្កែឆ្កួត!»

ជាដំបូង ខ្ញុំសុំការអធ្យាស្រ័យពីបងបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសដែលខ្ញុំប្រើប្រាស់ពាក្យពេជន៍អសុរោះ និងធ្ងន់ៗបែបនេះ។ នេះ គឺដោយសារតែខ្ញុំមិនអាចរកពាក្យពេជន៍ឯណាដែលល្អជាងនេះទេសម្រាប់ប្រៀបប្រដូចអ្នកវិភាគចេះគ្រប់រឿង គឹម សុខ នេះ។ អ្នកវិភាគរូបនេះ អាក្រក់អាក្រី ជូរជាតិរកអ្នកណាប្រៀបផ្ទឹមមិនបាន ខ្លួននៅឯជើងមេឃឯណោះ តែធ្វើដូចដឹងច្បាស់ណាស់រឿងនៅក្នុងប្រទេស ដឹងជាងខ្ញុំនៅក្នុងស្រុកឯណេះទៅទៀត។  នៅថ្ងៃនេះ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកទាត់ចោលហើយនូវការចោទប្រកាន់ទាំងងងើលរបស់អ្នកវិភាគក្បាលទំពែករូបនេះលើលោកជំទាវ ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា បានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន […]

តាបូរណ៍៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនទទួលបានការគាំទ្រដែលមិនធ្លាប់មានពីមុនមក

“មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន” ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។ការឆ្លើយតបដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃមោទនភាពជាតិ និងទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការការពារផលប្រយោជន៍ជាតិ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ដែលជារឿយៗត្រូវបានកំណត់លក្ខណៈដោយសម្ភារៈបរិក្ខារដែលមិនបានរក្សាទុក និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។ ក្រុមអ្នកគាំទ្របានសម្តែងនូវអារម្មណ៍ជាតិនិយមយ៉ាងខ្លាំង ដោយលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះមិនត្រឹមតែលើកកំពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រជាពលរដ្ឋជឿជាក់ថា ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនមានសារៈសំខាន់ណាស់ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងឆាប់រហ័សនៃភាពសាទរចំពោះមូលនិធិហេដ្ឋារចនាសម្ព័ន្ធក៏បានជំរុញឱ្យមានការពិភាក្សាទាក់ទងនឹងមនោសញ្ចេតនានយោបាយដ៏ទូលំទូលាយផងដែរ។ ការស្ទង់មតិនាពេលថ្មីៗនេះបានគូសបញ្ជាក់ពីប្រតិកម្មយ៉ាងសំខាន់ប្រឆាំងនឹងរដ្ឋាភិបាល ដោយបង្កើនការព្រួយបារម្ភអំពីទំនុកចិត្ត និងការរំពឹងទុករបស់សាធារណជន។ ខណៈពេលដែលរដ្ឋាភិបាលបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ […]

ទស្សនៈបណ្ឌិត ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

លោកបណ្ឌិត យង់ ពៅ លើកឡើង៥ចំណុច ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវរូបនេះ មើលឃើញថា ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺអាចបញ្ជាក់យ៉ាងច្បាស់អធិបតេយ្យភាពដែនដី ដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមក ហើយបើកទូលាយឱ្យអ្នកស្នេហាជាតិទាំងឡាយ ទទួលបានឱកាសចូលរួមសកម្មភាពអភិវឌ្ឍនានា តាមព្រំដែនប្រជាពលរដ្ឋគ្រប់រូបក្លាយជាម្ចាស់ ជារបងយ៉ាងពិតប្រាកដ មិនរើសអើងពណ៌សម្បុរនយោបាយ ពោលគឺប្រមូលផ្តុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យ។ បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសបង្កើត […]

កំដៅ​ថ្ងៃក្តៅមិនមែនជាឧបស​គ្គរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​​ការចុះក្តាប់ផ្ទាល់ពីសុខទុក្ខរបស់​ពលរដ្ឋនៅមូលដ្ឋាន​នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ បានចុះទៅកាន់សាលាបឋមសិក្សាត្រពាំងក្អែក ក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ការអញ្ជើញចុះផ្ទាល់ មិនបានប្រាប់ឲ្យដឹងជាមុននេះ ជាសកម្មភាពបេសកកម្មក្រៅផ្លូវការរបស់សម្តេច ដើម្បីស្វែងយល់ជាក់ស្តែង ពីវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ។ រយៈពេល១ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ […]

ឯកឧត្តម ប៉ែន បូណា៖ នេះហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល

រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។ នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ […]

បណ្ឌិត យង់ ពៅ៖ ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម

នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ តែងតែមានការនិន្នាការប្រឆាំងគ្នាស្ទើតែនៅគ្រប់ករណី ឬគ្រប់ហេតុការណ៍ទាំងអស់នៅក្នុងសង្គមរាប់ចាប់តាំងពីក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងដំណើរការនៃសង្គម។ នៅក្នុងសច្ចភាពជាក់ស្ដែង នៅក្នុងប្រទេសនីមួយៗ ពិសេសនៅក្នុងប្រទេសប្រជាធិបតេយ្យ ការអភិវឌ្ឍជាតិ ទាមទារឱ្យមានការចូលរួមពីក្រុមមនុស្សទាំងអស់នៅក្នុងសង្គម ពីគ្រប់និន្នាការទាំងអស់។ ទោះជាយ៉ាងណា ចរន្តជ្រុលនិយមដែលកើតចេញពីការប្រកាន់ជំហរ ឬនិន្នាការដាច់ខាតរបស់មនុស្សមួយក្រុមណាមួយនៅក្នុងសង្គម ក៏អាចរុញច្រានសង្គមឱ្យប្រាសចាកពីគន្លងអភិវឌ្ឍផងដែរ។ នៅក្នុងសង្គមនយោបាយកម្ពុជា សកម្មភាពភាពជ្រុលនិយមតែងតែឧស្សាហ៍ផ្ទុះឡើងជាញឹកញាប់ ស្តែងឡើងតាមឥរិយាបថ ៥យ៉ាងសំខាន់ៗ […]

ទស្សនៈបណ្ឌិត៖ សូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិ ដែលនាំឱ្យជាតិយើងបែកបាក់

សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។ ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។ ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។ សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់។ ខ្លឹមសារខាងលើងនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ, ចុងក្រោយជាជ័យជំនះរបស់…

ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ គ្រាដែលរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលអោយប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូច”

សម្តេចធិបតី ហ៊ុន ម៉ាណែត ធា្លប់បានលើកឡើងពីទស្សនៈមួយក្នុងការដឹកនាំ ដែលយើងអាចយកមកអនុវត្តន៍ក្នុងសកម្មភាពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌ និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍”៕

កុំបារម្ភនឹងកម្ពុជា កម្ពុជាចេះគិតហើយ កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង!

ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ ! កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ […]