ស្របពេលដែលវិដេអូកញ្ញា អ៊ិន លក្ខិណា ខ្យល់គ ដួលសន្លប់ បន្ទាប់ពីសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បានចែកចាយនៅលើបណ្តាសង្គម ស្រាប់តែមានអ្នកខ្លះរិះគន់ និងថា នាងសម្តែង ធ្វើឈឺដើម្បទាក់ទាញចំណាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា បានអះអាងថា នាងពិតជាមានបញ្ហាសុខភាពយ៉ាងពិតប្រាកដមែន ។
Category: កម្សាន្ត
ទើបតែចាយលុយជាង ១០ម៉ឺនដុល្លារដើរកម្សាន្តនៅ អាមេរិក មាន សូនីតា គ្រោងទៅចាយលុយនៅប្រទេសក្នុងក្តីសុបិន មុននឹងសម្រេចចិត្តបញ្ចប់ភាពនៅលីវ
ទើបតែចាយលុយជាង ១០ ម៉ឺនដុល្លារ ក្នុងការចេញទៅដើរកម្សាន្តនៅទឹកដី អាមេរិក មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មាន សូនីតា មានគម្រោងនឹងទៅជះលុយដើរលេងនៅប្រទេសក្នុងក្តីសុបិនរបស់ខ្លួនជាបន្តទៀត ដោយលើកនេះនាងអាចនឹងចំណាយអស់ច្រើនជាងលើកមុន មុននឹងនាងសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍អាថ៌កំបាំង
តារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែសិចស៊ីខ្លាំងក្រោយចំណងស្នេហ៍ជាច្រើនឆ្នាំកាន់តែផ្អែមល្ហែម !
នាំថ្មីនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែស្រស់ស្អាត និងសិចស៊ីជាងមុន ក្រោយចំណងស្នេហ៍ខ្លួននិងបុរសបរទេសរូបសង្ហារម្នាក់កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង តែពេលនិយាយដល់រឿងរៀបការ តារាស្រីរូបនេះ បែរជារារែកចិត្ត មិនចង់រៀបការទៅវិញ
ចាប់ផ្តើមដំណើរការហើយ រត់ម៉ារ៉ាតុងបុរស-នារី ជាវិញ្ញាសាដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេមនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាអត្តពលកម្ម (រត់ម៉ារ៉ាតុងបុរស-នារី) ចំងាយ ៤២.១៩៥គម ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន។
ព្រឺសម្បុរជាមួយ MV ចម្រៀង WELCOME TO ANGKOR របស់លោក ខេមរៈ សិរីមន្ត ចេញអបអរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម !
ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង
មិនឱ្យរំលងព្រឹត្តិការណ៍ស៊ីហ្គេម តារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក !
ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកៀកជិតចូលមកដល់ហើយ សិល្បករសិល្បការិនីក្នុងប្រទេសយើងកំពុងមមាញឹកខ្លាំងក្នុងការត្រៀមខ្លួនដើម្បីសម្តែងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ ជាក់ស្តែងតារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក ដើម្បីចូលរួមនិងសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ
តារាសម្តែងរូបសង្ហា អែត វីន នៅតែអះអាងថាគ្មានថ្ងៃវិលរកស្នេហ៍ចាស់
ប៉ុន្មានថ្ងៃនេះអ្នកគាំទ្រជាច្រើនបានគិតថា ចំណងស្នេហ៍ រវាងលោក អែត វីន និងមេម៉ាយកូន ២ សុទ្ធ បញ្ចកា បានវិលត្រឡប់មកត្រូវគ្នាសាជាថ្មី បន្ទាប់ពី សុទ្ធ បញ្ចកា បានបង្ហោះរូបភាពស្និទ្ធស្នាល រួមជាមួយសារប្លែកៗទៅកាន់លោក អែត វីន ។ ថ្វីដ្បិតតែមានរឿងបែបនេះក្តីមើលទៅលោក អែត វីន វិញ បានរក្សាភាពស្ងប់ស្ងាត់ ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ហើយលោកក៏មិនបានវិលត្រឡប់ទៅជួបនិង ត្រូវជានាជាមួយ សុទ្ធ បញ្ចកា វិញដែរ
ត្រៀមខ្លួនអ្នកក្រចេះ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីCambodia Mega Concert នឹងធ្វើដំណើរមកដល់ទឹកដីខេត្តក្រចេះហើយ ធានាអង្រួនឆាកប្រគុំតន្ត្រីដ៏សម្បើមជាមួយវត្តមានកំពូលតារាចម្រៀងហ្គាឡាក់ស៊ី ណាវ៉ាត្រា
ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងឈានមកដល់ជួបបងប្អូនពុកម៉ែមាមីងទាំងអស់នៅខេត្តក្រចេះ ជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូបនៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលនឹងជួបជុំគ្នាលើឆាកតន្ត្រីដ៏សម្បើម
ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការណ៍អ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE ត្រៀមឈុតធំអ្នករាំជាង1000នាក់ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ
ចំណងស្នេហ៍ ៥ឆ្នាំជាមួយបុរសអូស្រ្តាលីត្រូវបញ្ចប់ នី មុន្នីនាថ ព្យាយាមធ្វើជាស្រ្តី រឹងមាំនិងងាកមកកែសម្ជស្សឱ្យក្មេងជាងវ័យ
ចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នី មុន្នីនាថ និងគូស្នេហ៍នៅប្រទេស អូស្រ្តាលី ត្រូវបានបញ្ចប់ បន្ទាប់ពីនាងរងចាំដោយគ្មានដំណឹង និងគ្មានចម្លើយ រហូតធ្វើឱ្យនាងក្លាយជានារីម្នាក់ដែលកាន់តែរឹងមាំ ឈប់រងចាំ ហើយព្យាយាមធ្វើខ្លួនឱ្យសប្បាយៗ និងថែរក្សាសម្រស់ឱ្យកាន់តែក្មេងជាងវ័យ