វង្ស ថាណាន់ ប្រឹងឡើងឆាកច្រៀងទាំងជើងនៅជាប់ដែកនិងដំណើរវៀចៗ

តារាចម្រៀង វង្ស ថាណាន់ បានវិលត្រឡប់ទៅកាន់ឆាកតន្រ្តីឡើងវិញហើយ ក្រោយពីសំងំព្យាបាលរបួសអស់ពេលជិត ២ ខែ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ទោះបីជាពេលនេះជើងរបស់លោកនៅពុំទាន់ជាមួយរយភាគរយ តែលោកមិនខ្វល់ឡើយ ព្រោះលោកត្រូវធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត  ។ 

លីវ ជីលី សុំបញ្ចប់អាជីពបវរកញ្ញាត្រឹមនេះព្រោះឈឺចាប់ខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023

កញ្ញា លីវ ជីលី បានបង្ហាញនូវអារម្មណ៍ ឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023 នៅប្រទេស ប៉ូឡូញ កាលពីពេលថ្មីៗនេះ ។

បេក្ខភាព Miss Grand Cambodia 2023  អូ ដាវី ជួបឧបទេវហេតុត្រូវឆ្កែខាំរបួសជើងធ្ងន់ធ្ងរចូលពេទ្យភ្លាមៗ ធ្វើឱ្យនាងព្រួយបារម្ភរឿងប្រកួត !

បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី បានជួបឧបទេវហេតុមួយក្នុងអំឡុងពេលបំពេញបេសកម្មការងាររបស់ខ្លួននៅខេត្ត សៀមរាប រហូតធ្វើឱ្យនាងរបួសជើងធ្ងន់ធ្ងរត្រូវចូលពេទ្យភ្លាមៗ ។

ខកចិត្ត ២ លើកធ្ងន់ធ្ងរ សុខ សោម៉ាវត្តី ទាមទារការស្រឡាញ់មិនមែនត្រឹមតែមាត់ តែជាទង្វើរ

ស្របពេលដែលពិធីការីនី សុខ សោម៉ាវត្តី ទើបតែចាប់ផ្តើមស្នេហ៍ទី ៣ មិនបានប៉ុន្មានផង ស្រាប់តែនាងបានបង្ហើរអារម្មណ៍ប្លែកៗ ដែលធ្វើឱ្យអ្នក គាំទ្រជាច្រើនមានចាប់អារម្មណ៍ ដោយសារតែសាររបស់នាងមើលទៅបង្កប់ដោយអត្ថន័យ ។ 

តាមពិតមុននឹងរត់ទៅវះកាត់កែសម្ផស្សមុខមាត់ថ្មីដូច បារាំង ប្រុស ខួច ជួបបញ្ហានេះសោះ ! 

ក្រោយវះកាត់កែសម្ផស្សមុខមាត់ថ្មីអស់ពេលជាងកន្លះឆ្នាំ ពេលនេះរបួសរបស់តារាសម្តែងប្រុស ខួច បានជាសះស្បើយមួយរយភាគរយហើយ លោកពិតជាពេញចិត្តខ្លាំងជាមួយមុខមាត់ថ្មីបែបកូនកាត់ បារាំង នេះខ្លាំងណាស់ ។

មិន ចេនី និង នីគី នីគី ពិតជាឈ្លោះមែន ទើបមិនទាន់ឃើញអ្នកទាំងពីរចាប់ដៃគ្នាថតឡើងវិញ ! 

មកទល់ពេលនេះពិធីការិនី មិន ចេនី បានរៀបការជិតមួយខែហើយ ហើយទំនាក់ទំនងនាងនិងតារា ចម្រៀង នីគី នីគី ហាក់កាន់តែឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា អ្នកទាំង ពីរពិតជាឈ្លោះគ្នាយ៉ាងពិតប្រាកដមែន ដូច្នេះ ហើយបានជាម្នាក់ៗចេះចេញធ្វើការងារ និង ធ្វើវិដេអូរៀងៗខ្លួន ។ 

តាំងពីត្រូវគ្នាជាមួយស្វាមីវិញជីវិត នៅ សូនីតា ចាប់ផ្តើមរីករាយ ព្រមទាំងទទួលការងារសិល្បៈឡើងវិញ !

មួយរយៈពេលមុនចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែង បង្ហាញម៉ូដ និងជាពិធីករ នៅ សូនីតា ស្ទើរ តែរក្សាមិនរួចទៅហើយ ដោយ សារតែបញ្ហាមួយ ចំនួន ប៉ុន្តែចុងក្រោយនេះ នៅ សូនីតា ចាប់ផ្តើមស្រស់ស្រាយសប្បាយចិត្តឡើងវិញ ក្រោយពីបានផ្សះផ្សាចំណងអាពាហ៍ពិពាហ៍ខ្លួន ជាពិសេសនាងត្រៀមទទួលការងារក្នុងសិល្បៈជាច្រើន បន្ទាប់ពីផ្អាកអស់ពេលយ៉ាងយូរ ។ 

តារាសម្តែង កុល ដាវី អស់សង្ឃឹមក្នុងការយកកូនទី ២  ! 

ទន្ទឹមនិងការវិលត្រឡប់ចូលសិល្បៈវិញ ស្រាប់តែតារាសម្តែង កុល ដាវី បានបង្ហាញនូវក្តីអស់សង្ឃឹមថា នាងមិនអាចយកកូនទី ២ បានទេ ដោយសារ តែបញ្ហា សុខភាព ប្រសិនបើនាងនៅ តែរឹងទទឹងចង់បង្កើតកូនទី ២ ជីវិតនាងអាចជួបនិងបញ្ហា ។ 

Idol តន់ ចន្ទសីម៉ា ទើបតែ Sad មិនបានប៉ុន្មានផង មកមើលលោក ខាន់ ជេមស៌ វិញកាន់តែ Sad ខ្លាំងក្នុងបទចម្រៀង « គេលួចចិញ្ចឹមអូន » ប៉ុន្តែពិរោះខ្លាំង !

កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងនៅក្នងផលិតកម្ម Galaxy Navatra ទើបតែចេញបទចម្រៀង Sad មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក ខាន់ ជេមស៌ ក៏បានបង្ហើរសំនៀងជាមួយបទ ចម្រៀងមនោរសញ្ចេតនាខូចចិត្តយ៉ាងខ្លាំងក្លា ដែលមានចំណងជើងថា « គេលួចចិញ្ចឹមអូន » ។ 

ជិតឈានដល់ការប្រកួតវគ្គសំខាន់ៗស្រាប់តែ បេក្ខភាព Miss Grand Cambodia 2023 អូ ដាវី បង្ហាញផ្ទះថ្មីក្រោយខំប្រឹងតស៊ូជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ

កញ្ញា អូ ដាវី ក៏ជាបេក្ខភាព  Miss Grand Cambodia 2023 លេចធ្លោមួយរូបផងដែរក្នុងចំណោមបេក្ខភាពទាំង ២៥ រូបដែលតំណាងឱ្យខេត្តក្រុងនានា តែអ្វីដែលកាន់តែគួរឱ្យចាប់ អារម្មណ៍នោះ គឺកៀកថ្ងៃប្រកួតវគ្គសំខាន់ៗមក ដល់ ស្រាប់តែកញ្ញា អូ ដាវី បង្ហាញពីផ្ទះថ្មីមួយខ្នងដែលទើបតែសាងសង់រួចរាល់ ដែលកើតឡើងពីការខំប្រឹងតស៊ូរបស់នាងជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ ។