អេមហ្មងកក្រើកតែម្តងស្រុកព្រះស្តេច ព្រៃវែងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកស្រុកព្រះស្តេច ខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក […]

សុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយបន្ទាប់ពីចូលបន្ទប់សង្រ្គោះបន្ទាន់នៅពេទ្យ រុស្ស៊ី ! 

ក្រោយសម្រាកព្យាបាលប៉ុន្មានថ្ងៃនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី ពេលនេះស្ថានភាពសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយ ។  បើតាមប្រភពពីក្រុមគ្រួសាររបស់លោកតា ហ៊្វុយហ្សូ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ថា សុខភាពលោកគ្រូសាស្រ្តាចារ្យ ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយហ្សូ បានល្អប្រសើរច្រើនហើយ ក្រោយពីបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងមើលថែយ៉ាងកក់ក្តៅ ។  គួររំលឹកផងដែរថា លោកតា ហ៊្វុយហ្សូ […]

តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាបូលីវូតឥណ្ឌាតួ​សម្តែង​ព្រះពុទ្ធលោ​ក Gagan Malik ចាប់​ដៃគ្នាផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ពិតជាអស្ចារ្យណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជួបជាមួយតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik កាលពីពេលថ្មីៗនេះក្រោមការៀបចំរបស់ក្រសួងទេចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេចរណ៍ក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោក ។ តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោក ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ2013និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា […]

រាំសប្បាយចំនួន2រាត្រីតែម្តង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert  នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង12ដួងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

មិនបង្អង់យូរ រ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor ត្រៀមដឹកដៃគ្នាចូលរងោការនៅខែ ឧសភា បញ្ចប់ជីវិតនៅលីវ ! 

ធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុន ពេលនេះលោក Nick Taylor បាន Surprise កញ្ញា រ៉ាប៊ី វិញម្តង ដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់ អ្វីដែលពិសេសនោះមង្គលការអ្នកទាំងពីរអាចនឹងកើតឡើងនៅក្នុងអំឡុងខែ ឧសភា ឆ្នាំ២០២៥ បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ។  កញ្ញា រ៉ាប៊ី និងកីឡាករបាល់ទាត់ល្បីឈ្មោះ Nick Taylor បានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរថែមទាំងបានជួបមុខគ្រួសារទាំងសងខាងរួចរាល់ដែរ រងចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ ។ កន្លងមក រ៉ាប៊ី ធ្លាប់បានប្រាប់ថា នាងចង់ចំណាយពេលវេលាយ៉ាងយូរពីរឆ្នាំទៀតដើម្បីមើលចិត្តគ្នាជាមួយ Nick Taylor ដែលជាគូស្នេហ៍ខ្លួន ដោយសារនាងមិនចង់ខកចិត្តពេលរៀបការហើយជួបប្រទះនូវការលែងលះ […]

កញ្ញា ប៊ី សុធារី កែប្រែគ្រប់បែបយ៉ាងដើម្បីឆាក Miss Cosmo Cambodia 2025 ដែលជាឆាកចុងក្រោយក្នុងវិស័យបវរកញ្ញា ! 

ដើម្បីបន្តក្តីស្រមៃធំរបស់ខ្លួន ប៊ី សុធារី សុខចិត្តបន្តឡើងឆាកប្រកួត Miss Cosmo Cambodia 2025 ដណ្តើមមកុដទៅឆាកអន្តរជាថ្មីម្តងទៀត បើទោះបីជាមានរឿងចម្រុងចម្រាស់ជាច្រើនបានកើតឡើងចំពោះខ្លួនក្តី ។  បន្ទាប់ពីខកខានមិនបានចូលរួមប្រកួត Miss Grand International 2024 ដោយសារបញ្ហាមួយចំនួន ប៊ី សុធារី នៅតែមានក្តីស្រមៃធំចង់ប្រកួតនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត មុននឹងនាងបញ្ចប់អាជីពបវរកញ្ញា ។ ជួបជាមួយកញ្ញា ប៊ី សុធារី នៅក្នុងពិធីបំពាក់ឈៀង Miss Cosmo Cambodia 2025 កាលពីពេលថ្មីៗនេះនាងបានរៀបរាប់ប្រាប់ថា […]

ក្រសួងវប្បធម៌បង្ហាញភាពជោគជ័យធំសម្តែងរបាំព្រះរាជទ្រព្យ នៅបារាំង និងកោតសរសេីរគំរូវីរៈភាព អង់អាចលះបង់របស់នាដការី ឈឹម ចាន់ស្រីណុច

ពេលនេះបេសកម្មសម្តែងរបាំព្រះរាជទ្រព្យ ដេីម្បីផ្សព្វផ្សាយសិល្បះវប្ប្បធម៍ខ្មែរ នៅប្រទេសបារាំង ដែលដឹកនាំផ្ទាល់ ដោយលោកស្រី ភឿង សកុណា ស្តេចយាងរួមព្រះដំណេីដោយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីអ្នកឧកញ៉ា មៅ ចំណាន ប្រធានសមគមសិល្ប: ត្រូវបានបញ្ចប់ ទទួលបានមហាជោគជ័យ ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ ។  លោកស្រី សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ […]

ដូចក្តីរំពឹងទុក !  MV ចម្រៀង « រាំឱ្យលះ II » របស់កញ្ញា អេមមី ផ្ទុះខ្លាំងមានអ្នកចូលទស្សនាដល់ទៅ 1 M ក្នុងមួយថ្ងៃ !

ដូចក្តីរំពឹងទុក ទីបំផុត MV ចម្រៀង « រាំឱ្យលះ II » របស់កញ្ញា អេមមី ផ្ទុះខ្លាំងមិនចាញ់ឆ្នាំមុនឡើយ ជាក់ស្តែងត្រឹមតែមួយថ្ងៃ មានអ្នកចូលទស្សនាដល់ទៅ 1 M ឯណោះ ។  ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង « រាំឱ្យលះ » របស់កញ្ញា អេមមី ធ្លាប់ល្បីល្បាញខ្លាំងកាលពីឆ្នាំទៅវិញ ដើម្បីទទួលបាននូវរសជាតិថ្មីប្លែកផលិតកម្ម ក៏បានសម្រេចផលិត MV ចម្រៀង « រាំឱ្យលះ II » សម្រាប់ឆ្នាំ២០២៥ជាថ្មីម្តងទៀត ។  គ្រាន់តែ MV ចម្រៀង « រាំឱ្យលះ II » […]

ដឹងតែកក្រើកហើយឆ្នាំនេះបេក្ខភាព Miss Cosmo Cambodia 2025 សុទ្ធតែស្រីស្អាត និងមានសមត្ថភាពខ្ពស់

វត្តមានបេក្ខភាព Miss Cosmo Cambodia 2025 ទាំង២៥រូបនេះពិតជាធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីពិធីបំពាក់ឈៀងរួច ។  គ្រាន់តែពិធីបំពាក់ឈៀងជាផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2025 អស្ចារ្យប៉ុហ្នឹងហើយ ចុះទំរាំតែការប្រកួតផ្សេងៗទៀតដឹងតែកក្រើកហើយឆ្នាំនេះ ជាក់ស្តែង បេក្ខភាពទាំង២៥រូប Miss Cosmo Cambodia 2025 សុទ្ធតែស្អាត ខ្លាំង និងមានសមត្ថភាពខ្ពស់ ។ ក្នុងពិធីបំពាក់ឈៀងជាផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2025 កាលពីថ្ងៃទី ១៣ ខែ […]

សុំលេងឈុតធំហើយ ! មិនឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញ MV ចម្រៀង « ព្រមទៅយកបងធ្វើប្តី » រំលេចនូវល្ខោនខោលយ៉ាងអស្ចារ្យ ! 

ឆ្នាំនេះកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត សុំលេងឈុតធំហើយ ត្រឹមតែ MV ចម្រៀង « សៅអើយនាងសៅ » ល្បីមិនអស់ចិត្ត និងដើម្បីកុំឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បញ្ចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ព្រមទៅយកបងធ្វើប្តី »រំលេចនូវល្ខោនខលយ៉ាងនិងល្ខោនស្បែកធំយ៉ាងអស្ចារ្យ ពេលបានទស្សនាហើយ ម្នាក់ៗស្រែកថា Wow ! […]