រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។ ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]
Category: កម្សាន្ត
ថ្មី ប្លែកទៀតហើយ ! ត្រជាក់ភ្នែកជាមួយ Full MV ចម្រៀង « ចូលរោងការ » ពីតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ
តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានទំលាក់ Full MV ចម្រៀងថ្មីស្រឡាងមួយមុនចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានចំណងជើងថា « ចូលរោងការ » ។ តាមរយៈវិដេអូ និងបទចម្រៀងរបស់ សុវត្ថិ សិរីវុឌ្ឍ មួយបទនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ។ MV ចម្រៀង « ចូលរោងការ » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានចេញជាផ្លូវការនៅក្នុងផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី […]
មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »
កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។ គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា […]
លោកជំទាវ ភឿង សកុណា៖ ការសម្តែងល្ខោនបាមោជ្ជទ័យរឿង « កូលាបប៉ៃលិន » មានគោលដៅធំពីរ
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាធិបតីក្នុងការសម្តែងផ្ទាំងទស្សនីយ៍ភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » កាលពីថ្ងៃទី ២៣ខែ មករា ឆ្នាំ២០២៥កន្លងមកនេះ ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះការសម្តែងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ។ លោកជំទាវថែមទាំងមានប្រសាសន៍ថា ការតម្លើងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន […]
ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន !
ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។ តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង […]
ផាន់ ផាត់ណា រៀបរាប់ទាំងទឹកភ្នែកក្រោយក្លាយជា Single Mom ជាងមួយឆ្នាំ !
រៀបរាប់ទាំងទឹកភ្នែក តារាសម្តែង ផាន់ ផាត់ណា ថាពេលនេះនាងក្លាយទៅជា Single Mom ហើយ ភាពឈឺចាប់នៅតែដកជាប់ក្នុងអារម្មណ៍ខ្លួន ។ ផាន់ ផាត់ណា ជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យសម្តែងល្អ ពេលដែលចាប់ផ្តើមមានគ្រួសារ និងមានកូនប្រុសម្នាក់ជាចំណងដៃ នាងចាប់ផ្តើមផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ យូរៗម្តងទើបនាងទទួលការសម្តែង ដោយសារស្វាមីនាងជាបុរសប្រចណ្ឌច្រើន ។ អ្វីដែលនឹកស្មានមិនដល់នោះ ជួបជាមួយ ផាន់ ផាត់ណា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ជាថ្មីម្តងទៀតថា ជីវិតស្នេហារបស់នាងបានឈានដល់ផ្លូវបំបែកហើយ នាងនិងគ្រួសារបានបែកផ្លូវគ្នាជាងមួយឆ្នាំ […]
អ្នកស្រុក កោះធំ!ត្រៀមសប្បាយទាំងអស់គ្នាក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ ២ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ស្រុកកោះធំ ខេត្តកណ្តាលហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
ND ថ្មី Miss Cosmo Cambodia មិនត្រឹមតែស្អាត ឆ្លាត ថែមទាំងជាស្រ្តីខ្លាំងក្នុងវិស័យជំនួញនឹងធ្វើឱ្យកក្រើកវិស័យបវរកញ្ញានៅ កម្ពុជា !
ស្របពេលបើកបង្ហាញមុខមាត់ថ្មីរបស់ ND Miss Cosmo Cambodia កាលពីម្សិលមិញនេះ ND រូបនេះត្រូវបានគេស្គាល់ថាអ្នកនាងមិនត្រឹមតែស្អាត ឆ្លាត ថែមទាំងជាស្រ្តីខ្លាំងក្នុងវិស័យជំនួញនឹងធ្វើឱ្យកក្រើកវិស័យបវរកញ្ញានៅកម្ពុជា ។ ក្រោយពីទន្ទឹងរងចាំមើលថាតើនរណាជា ND ថ្មីកម្មវិធី Miss Cosmo Cambodia បន្ទាប់ពីអ្នកស្រី អ៊ឹម សុគន្ធា នោះ ពេលនេះបានចេញជាផ្លូវការហើយ អ្នកនាង Tiffany Vu គឺជា ND ថ្មីសម្រាប់កម្មវិធី Miss Cosmo Cambodia 2025 ។ នៅក្នុងសន្នីសីទសារព័ត៌មាននៃការចុះអនុស្សារណៈនៃការយោគយល់រវាង CEO of Miss Cosmo និងការបើកបង្ហាញវត្តមាននាយកគ្រប់គ្រងថ្នាក់ជាតិ អ្នកនាង Tiffany Vu កាលពីថ្ងៃទី ២០ […]
មិនខ្វល់រឿងប្រកួតបវរកញ្ញា ហង្ស សុរិយាន់ ប្រកាសចង់បានប្តីចេះថ្មម មានផ្ទះ រថយន្ត មានលុយ និងនាំខ្លួនដើរលេងគ្រប់ប្រទេស !
ធ្លាប់តែប្រកែកនិងមិនចង់រៀបការ ស្រាប់តែចូលឆ្នាំ២០២៥ ហង្ស សុរិយាន់ បែរជាប្រកាសក្តែងៗថា ខ្លួនចង់បានប្តី ដូច្នេះហើយទើបមិនចាប់អារម្មណ៍ប្រកួតកម្មវិធីណាទាំងអស់ ។ ហង្ស សុរិយាន់ គឺជាតារាស្រីសប្បូរស្នេហ៍ដែលមានបុរសជាច្រើនប្រាថ្នាចង់បានជាគូ ប៉ុន្តែម្តងជាពីរដង នាងតែងតែបដិសេធមិនទទួលស្នេហ៍ពីបុរសណាឡើយ ទើបធ្វើឱ្យនាងនៅព្រៅមកដល់សព្វថ្ងៃនេះ ។ ជួបជាមួយ ហង្ស សុរិយាន់ នៅក្នុងកម្មវិធី Miss Cosmo កាលពីពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបស្រស់ម្នាក់នេះបានប្រកាសក្តែងៗថា ខ្លួនចង់បានប្តី បុរសរូបនោះត្រូវមានផ្ទះ រថយន្ត លុយ និងនាំនាងដើរគ្រប់ប្រទេស… ។ ហង្ស សុរិយាន់ […]
វង់ភ្លេងពិណពាទ្យនៅទឹកដីកំពង់ឆ្នាំង ទទួលបានការចាប់អារម្មណ៍ខ្លាំង
វង់ភ្លេងពិណពាទ្យនៅទឹកដីខេត្ត កំពង់ឆ្នាំង ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាក់ស្តែងកាលពីថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០២៥ កន្លងមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កំពង់ឆ្នាំង បានរួមសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច និងនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពីវង់ភ្លេងពិណពាទ្យក្រោយប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ។ នៅក្នុងសិក្ខាសាលាស្ដីពីវង់ភ្លេងពិណពាទ្យ ក្រោមប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ» […]