មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, […]
Category: កម្សាន្ត
អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំប្រតិភូសិល្បករទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិភាគឦសាន្តប្រទេស
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូទាំងអស់បន្តទៅទស្សនកិច្ចស្វែងយល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុ ន រ៉ូយ៉ាល់ គ្រុប រួមជាមួយក្រុមហ៊ុនចិន និងវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥នេះ ។ ទំនប់វារីអគ្គីសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គីសនីកំពុងជួយឱ្យកម្ពុជាអាចផលិតអគ្គិសនីដោយខ្លួនឯង និងផ្គត់ផ្គង់ក្នុងតម្លៃទាបជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អ្នកជំនាញប្រចាំនៅទំនប់វារីអគ្គិសនី បានឱ្យដឹងថា ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ហើយទំនប់ដែលមានប្រវែង […]
ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរលើកទី២ តើ វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុន ?
ប៉ុន្មានថ្ងៃមុនតារាចម្រៀង វ៉ាន់ នីឡា បានជួបរឿងប៉ះទង្គិចផ្លូវចិត្តម្តងទៀតហើយ ក្រោយពីមានការវាយប្រហារប្រើពាក្យសម្តីមិនសមរម្យទៅលើរូបនាង ។ ការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើកទី២ នេះ តើតារាចម្រៀង វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុនឬយ៉ាងណា ? ជាមួយនិងការព្យាបាលរបួសផ្លូវចិត្តបានយ៉ាងល្អមិនបានប៉ុន្មានឆ្នាំផង ស្រាប់តែពេលនេះនាងជួបនូវរឿងរ៉ាវមិនល្អទៀតហើយ បន្ទាប់ពីមានការវាយប្រហារនូវពាក្យសម្តីមិនសមរម្យទៅលើរូបនាង ធ្វើឱ្យនាងចេញឡាយវិដេអូ ស្រែកយំយ៉ាងកំសត់ សូម្បីតតែបងប្រុសរបស់នាងលោក សុខ ជំនោរ ក៏សម្តែងនូវការមិនពេញចិត្តនូវទង្វើរជនមួយចំនួននោះដែរ ។ អាចនិយាយបានថា […]
តារាកំប្លែងនាយ កុយ នឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃស្អែកបន្ទាប់ពីសុខភាពបានល្អប្រសើរ !
បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅប្រទេស ថៃ អស់ពេលជិតពីរសប្តាហ៍ ពេលនេះស្ថានភាពជំងឺតារាកំប្លែងនាយ កុយ បានល្អប្រសើរហើយ ហើយលោកនឹងត្រឡប់មកប្រទេស កម្ពុជា វិញនៅថ្ងៃស្អែក នេះ ។ តារាកំប្លែងនាយ កុយ បាននិយាយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរច្រើន នៅថ្ងៃចន្ទនេះ គ្រូពេទ្យបានប្រាប់ថា សាច់ដែលវះកាត់នោះមិនមែនជាសាច់កាចទេ ដូច្នេះលោកអាចចេញពីមន្ទីរពេទ្យបានហើយ ហើយលោកនឹងត្រឡប់មកកាន់ប្រទេស កម្ពុជា វិញនៅក្នុងថ្ងៃស្អែកនេះ ។ បន្ទាប់ពីឃើញនាយ កុយ […]
ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមតារាបាល់ទាត់ថៃក្នុងព្រឹត្តការណ៍អន្តរជាតិលើទី១ អបអរខួប៧៥ឆ្នាំនៃទំនាក់ទំនង ខ្មែរ-ថៃ
ពិតជាកក្រើកជាក់ជាមិនខាន សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែ មីនា ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ » ដើម្បីត្រៀមអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ ។ ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេស កម្ពុជា ។ លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជា […]
ពិធីកោរជុក ជាប្រពៃណីទំនៀមរបស់អ្នកស្រុកខ្មែរយូរលង់មកហើយ
ថ្វីត្បិតតែពិធីកោរជុក ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយ ក៏ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្នពិធីនេះ ហាក់មិនសូវមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។ បើទោះជាយ៉ាងណាអ្នកស្រុកអង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សានិងប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះ ដើម្បីបន្តមត៌កវប្បធម៌របស់ដូនតាខ្មែរនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ គ្រួសារមួយមកពីខេត្តឧត្តរមានជ័យ បាននាំបុត្រាបុត្រី មកធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុក ក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង គឺដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យនិងមានការទទួលខុសត្រូវ។ ខ្មែរបុរាណធ្វើពិធីនេះឡើងសម្រាប់ក្មេងស្រីប្រុស ដែលជំទង់ពុំទាន់ពេញវ័យ ឱ្យឈានចូលទៅពេញវ័យ។ ពិធីកោរជុក […]
អីយ៉ា ! មិនទាន់ចូលឆ្នាំថ្មីផង តារាចម្រៀង ខាត់ សួស្តី ច្រៀង ft Vikit ក្នុង MV ចម្រៀង« តាមខាងណា? » យ៉ាងពិរោះរណ្តំចិត្តទាក់ចិត្តអ្នកគាំទ្រ !
មិនទាន់ចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ស្រាប់តែតារាចម្រៀង ខាត់ សួស្តី ច្រៀង ft Vikit ក្នុង MV ចម្រៀង « តាមខាងណា ? » យ៉ាងពិរោះរណ្តំចិត្ត ធ្វើឱ្យអ្នកស្តាប់ស្លុងអារម្មណ៍និងចង់រាំលេងកម្សាន្តទៅហើយ ! ។ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខាងផលិតកម្ម Galaxy Navatra ក៏បានផលិត និងបញ្ចេញបទចម្រៀងប្រពៃណីជាច្រើន ដែលចូលរួមច្រៀង និងសម្តែង ពីកំពូលតារាចម្រៀងល្បីៗប្រចាំនៅទីនោះ ។ បទចម្រៀងខ្លះក៏បានផុសជូនជាកាដូដល់អ្នកគាំទ្រ បទចម្រៀងខ្លះក៏ត្រៀមនឹងចេញជាបន្តបន្ទាប់ ។ សម្រាប់តារាចម្រៀង ខាត់ […]
ថ្ងៃបុណ្យនៃក្តីស្រឡាញ់ លីវ ជីលី ចង់បានផ្កាស្លាជាងផ្កាកុលាប !
ស្រីស្អាត លីវ ជីលី ឬ ជីលី ទេវី បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួននៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភះនេះថា នាងចង់បានផ្កាស្លាជាងផ្កា្កកុលាប បើអាចនាងចង់បានចិញ្ចៀនពេជ្រ ។ កញ្ញា លីវ ជីលី គឺជាស្រីស្អាតសំបូរស្នេហ៍ដែលមានបុរសជាច្រើនតាមស្រឡាញ់ ប៉ុន្តែនាងបានជ្រើសរើសបុរសម្នាក់ធ្វើជាដៃគូរួចហើយ គ្រាន់តែពុំទាន់ដល់ថ្ងៃដឹកដៃគ្នាចូលរោងការប៉ុណ្ណោះ ។ ទោះបីជាមានដៃគូស្នេហារួចក្តី លីវ ជីលី នៅតែប្រកាន់ភ្ជាប់ថា ខ្លួនចង់រៀបការទៅតាមប្រពៃណី ខ្មែរ ដូចជាមិត្តសិល្បករមួយចំនួនដែរ […]
ធ្លាប់បែកសង្សារច្រើននាក់តារាចម្រៀងវ័យ២៩ឆ្នាំ នាយ ចឺម លែងចង់រៀបការ !
ចូលវ័យ២៩ឆ្នាំតារាចម្រៀង នាយ ចឺម ប្រកាសលែងចង់រៀបការ បន្ទាប់ពីបែកបាក់គ្នាជាមួយគូស្នេហ៍ដែលសុទ្ធតែជាស្រីស្អាតអស់ជាច្រើននាក់ ។ នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា នាយ ចឺម ជាបុរសសំណាង និងសំបូរស្នេហ៍ ពីព្រោះសង្សាររបស់លោកសុទ្ធតែជាស្រីស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ រហូតមានមហាជនហៅលោកថា ជាព្រាននារីផងដែរ ប៉ុន្តែមកទល់ពេលនេះលោកនៅពុំទាន់ដឹកដៃនារីណាម្នាក់ចូលរោងការសមតាមបំណងនៅឡើយទេ ។ ជួបជាមួយនាយ ចឺម កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា លោកមិនមែនជាព្រាននារីដូចជាពាក្យដែលគេនិយាយទេ លោកក៏មានចិត្តស្មោះដែរ តែធ្វើម៉េចបើមិនអាចស្រឡាញ់គ្នាបាន មានតែបែកគ្នាប៉ុណ្ណោះជាជំរើសល្អបំផុត […]
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនីក្នុងការតែងនិពន្ធខ្លឹមសារចម្រៀង សិល្បៈកម្សាន្ត ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌
នៅថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនី ស្តីពី ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម ។ តាមសេចក្តីប្រកាសរបស់ក្រសួងបានរៀបរាប់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការ មួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ […]