នៅពីក្រោយនៃការបញ្ចប់សង្រ្គាមមរតករុំារ៉ៃរាប់ឆ្នាំរវាងតារាកំប្លែង ស្រីទូច និងឪពុកក្រោយ !

នៅពីនៃក្រោយការបញ្ចប់សង្រ្គាមរតករុំារ៉ៃរាប់ឆ្នាំរបស់តារាកំប្លែង ស្រីទូច និងស្វាមី គឺមានការចូលរួមចំណែកនិងជួយសម្រមសម្រួលផ្តល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ឧកញ៉ា ម៉ៅ ចំណាន ។  ទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែបានដឹងរឿងតារាកំប្លែង ស្រីទូច ដែលបានតតាំងក្តីរឿងបែងចែកទ្រព្យសម្បត្តិជាមួយឪពុកក្រោយរបស់ខ្លួនអស់ពេលរាប់ឆ្នាំ បន្ទាប់ពីម្តាយរបស់ខ្លួនបានទទួល​ មរណៈភាព ។ ទោះបីខំប្រឹងតវ៉ាយ៉ាងណានៅតែដោះស្រាយពុំចេញ ដោយសារតែភាគីម្ខាងទៀតមិនព្រមផ្តល់នូវអ្វីដែលអ្នកស្រីចង់បាន ។  ដោយឡែកថ្មីៗនេះ តារាកំប្លែង ស្រីទូច បានសម្រេចបញ្ចប់សង្រ្គាមមរតកនោះហើយ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែ កុម្ហះ ឆ្នាំ ២០២៥ […]

ពិសេសសម្រាប់អ្នកភ្នំពេញក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗជាច្រើនរូប

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra នៅរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, លោក ខេម, លោក […]

នាដការី សាលី ស្រីមាស ល្បីរឿងខូចក្រលៀននិងលាងឈាម រៀបរាប់ទាំងអួលដើមក ពេលមានជីវិតទី២ ! 

នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលល្បីរឿងខូចក្រលៀននិងត្រូវលាងឈាមបន្តជីវិតនោះ បានរៀបរាប់ទាំងអួលដើមក បន្ទាប់ពីមានអ្នកជួយរ៉ាប់រងក្នុងការព្យាបាល រហូតនាងបានពោលពាក្យទាំងទឹកភ្នែកថា ពេលនេះមានសំណាងមានជីវិតទី២ហើយ ។  នាដការីរបាំព្រះរាជទ្រព្យ  សាលី ស្រីមាស ស្ទើរតែមិនជឿថាខ្លួនអាចមានជីវិតរស់ នឹងបានឆ្លងផុតការលំបាក់ក្នុងការលាងឈាមនោះទេ ពីព្រោះស្ថានភាពសុខភាពនាងពេលនោះធ្ងន់ធ្ងរ រួមផ្សំកក្តាជីវភាពផង ប៉ុន្តែសំណាងល្អពេលនេះនាងទទួលបានការរ៉ាប់រងនិងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង ។  ដោយក្តីរំភើបលាយឡំនិងទឹកភ្នែក នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ពោលពាក្យទាំង អួលដើមកថា ពេលនេះនាងមានជីវិតទី២ហើយ អរគុណដែលបានជួយសង្រ្គោះជីវិតរបស់នាង ។  នាដការី […]

មុនបើកឆាកការប្រគំតន្រ្តីធំក្នុងជីវិត ពេជ្រ សូលិកា បង្ហើបពីជីវិតតស៊ូយ៉ាងលំបាកតាំងពីក្មេង ! 

មុននឹងបើកឆាកការប្រគំតន្រ្តីដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន តារាចម្រៀង ពេជ្រ សូលិកា បានបង្ហើបពីជីវិតដ៏លំបាក និងការតស៊ូរបស់ខ្លួននៅលើវិថីចម្រៀង ។  នៅថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលិកា នឹងលេចមុខជាមួយការប្រគំតន្រ្តីដ៏ធំបំផុតជាលើកដំបូងរបស់ខ្លួនហើយ ដោយការប្រគំតន្រ្តីនេះគឺជាក្តីស្រមៃធំរបស់នាងចាប់តាំងពីប្រលូកក្នុងវិស័យចម្រៀង  ។ តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ​ សូលិកា បានរៀបរាប់ថា «  ពុះពារជំនះគ្រប់បែបយ៉ាងនៅលើវិថីមួយនេះ ពីក្មេងស្រីធម្មតាម្នាក់ដែលគ្មានអ្នកណាស្គាល់តស៊ូប្រឹងប្រែងតែម្នាក់ឯង […]

ក្រុមកីឡាករផ្ការីកគ្រប់រដូវរបស់នាយពាក់មី ប្តេជ្ញាលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យនាយពាក់មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ នាយពាក់មី បានស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ […]

តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅខែក្រោយខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភ !

តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅប្រទេស ថៃ នៅខែក្រោយ ខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់លោក ។ ទោះជាយ៉ាងនេះក្តីតារាកំប្លែងនាយ កុយ បានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថាពេលនេះខ្លួនបានល្អប្រសើរច្រើន ទោះបីជាលោកត្រៀមហោះទៅចាក់ថ្នាំគីមីនៅខែក្រោយយ៉ាងណាក្តី ។  តារាកំប្លែងនាយ កុយ បានមកដល់ស្រុក ខ្មែរ វិញកាលពីល្ងាចថ្ងៃច័ន្ទកន្លងមកនេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់ពេលជិត២សប្តាហ៍នៅប្រទេស ថៃ ។ លោកទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅទីនោះ សូម្បីតតែការវះកាត់ក៏ទទួលបានជោគជ័យដែរ ។   ថ្វីដ្បិតតែការវះកាត់ដុះសាច់នៅក្នុងពោះវៀនធំរបស់តារាកំប្លែងនាយ កុយ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែពេលមកដល់ស្រុកកំណើតវិញលោក […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បេះដូងមនុស្សធម៌ សិល្បៈ កីឡា និងអ្នកបង្កើតមាតិកា ចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើការងារសប្បុរសធម៌ដ៏គួរឱ្យសរសើរ កាលពីម្សិលមិញ ដោយបានដឹកនាំមិត្តសិល្បករ កីឡាករ និងអ្នកបង្កើតមាតិកា ជាច្រើននាក់ទៅចែកអំណោយនៅកុមារកំព្រាក្នុងមណ្ឌលមែកឈើ ។  កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បេះដូងមនុស្សធម៌ សិល្បៈ កីឡា និង Influencerបានជួបក្មួយៗកុមារកំព្រាដោយផ្ទាល់រឹតតែអាណិតនិងស្រឡាញ់ពួកគាត់ណាស់ ថ្ងៃម្សិលមិញនេះខ្ញុំបាទនិងសិល្បករ កីឡាករ influencer ល្បីៗ បាននាំគ្នានាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករចំនួន3តោន ជូនដល់ក្មួយៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នាឲ្យបានច្រើន » ។  បន្ទាប់ពីឃើញសកម្មភាពរបស់កំពូលតារាចម្រៀង […]

តោះមករាំលេងជាមួយតារាចម្រៀង រាជ ប្រាថ្នា ក្នុងបទចម្រៀងថ្មី « បើអូនយកប្តី » មុនចូលឆ្នាំថ្មី ! 

« បើអូនយកប្តី » គឺបទចម្រៀងថ្មីរបស់តារាចម្រៀងរួបសង្ហា រាជ ប្រាថ្នា នៅក្នុងផលិតកម្ម Galaxy Navatra ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។  មុននឹងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាចំណងដៃដល់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងនោះដែរតារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា ក៏ទើបនឹងចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « បើអូនយកប្តី » ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យ បែបសប្បាយៗ រំសាយអស់ទុក្ខកង្វល់ ។   ក្នុង MV ចម្រៀង […]

ដល់ម៉ោងសប្បាយទៀតហើយអ្នកបាត់ដំបងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក […]

តារាចម្រៀង សុខ ស្រីនាង នៅតែមិនហ៊ានចូលសិល្បៈវិញ !  

អ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញដូចកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុខ ស្រីនាង នៅតែជ្រើសរើសផ្លូវស្ងប់ស្ងាត់ និងមិនហ៊ានវិលត្រឡប់មកកាន់វិស័យចាស់វិញ ។  ទោះបីជាតារាចម្រៀង សុខ ស្រីនាង បានបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយក្តី ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពស្អាតៗទៅចូលរួមកម្មវិធីនានា ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងថ្មីៗនេះនាងបានទៅចូលរួមមង្គលការមិត្តភក្តិ ថែមទាំងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ឱ្យអ្នកគាំទ្របានឃើញទៀតផង ។ អ្នកគាំទ្រជាច្រើនៅពេលឃើញរូប សុខ ស្រីនាង បែបនេះបានសរសើរនាងមិនដាច់ពីមាត់ ។ […]