ធ្លាប់តែច្រៀង រាំ និងសម្តែង ព្រះនាង នរោត្តម ជេនណា នឹងមានវត្តមានថ្មីជាមួយនិងការបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ 

ទស្សនិកជនធ្លាប់តែឃើញព្រះនាង នរោត្តម ជេនណា ច្រៀងរាំនិងសម្តែង តែពេលនេះព្រះនាងនឹងលេចវត្តមានថ្មីនៅក្នុងការបង្ហាញម៉ូដដ៏ធំជាលើកដំបូងក្នុងជីវិត ជាមួយនិងរសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក ។ តាមការបញ្ជាក់ប្រាប់ពីលោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដនិងបង្រៀនដើរម៉ូដល្បីឈ្មោះ បានឱ្យដឹងថា នៅថ្ងៃទី ០៦ ខែ​ មេសា ឆ្នាំ ២០២៥ ខាងមុខលោកត្រៀមនឹងរៀបចំពិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំមួយដែលមិនធ្លាប់មានពីមុនមក ដោយបានអញ្ជើញតារាបង្ហាញម៉ូដជាច្រើនចូលរួម ក្នុងនោះក៏មានព្រះនាង នរោត្តម ជេនណា ចូលរួមបង្ហាញម៉ូដនៅពេលបិទកម្មវិធីផងដែរ […]

សប្បាយមុនចូលឆ្នាំខ្មែរ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert  នៅទីរួមខេត្តក្រចេះ

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

ថ្មីទៀតហើយពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត « តាលុងខេមរៈខ្មែរ West Side » រំលេចចង្វាក់ភ្លេងខ្មែរ ល្បែងប្រជាប្រិយ និងទេសភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរ 

លើកនេះកាន់តែប្លែក និងអស្ចារ្យជាងពេលមុនទៅទៀត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ដោយលោកបានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា « តាលុងខេមរៈខ្មែរ West Side » ដែលមានបញ្ចូលនូវឧបករណ៍ និងចង្វាក់ភ្លេងខ្មែរ ដ៏ជក់ចិត្តឌិតអារម្មណ៍ ជាពិសេក្នុង MV ចម្រៀងនេះបានរំលេចនូវទេសភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរ ។ MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាផ្លូវការនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra កាលពីព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តជាមួយឧបករណ៍តន្រ្តីខ្មែរប៉ុណ្ណោះទេ […]

កក្រើកទីរួមខេត្តព្រៃវែង ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកនៅទីរួមខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ […]

មាស សុខសោភា សារភាពធ្លាប់ចង់បញ្ចប់ជីវិតក្រោយបង់ខាតប្រាក់លើមុខជំនួញនិងចាញ់បោកគេ !

តារាចម្រៀង មាស សុខសោភា បានសារភាពថានាងធ្លាប់ចង់បញ្ចប់ជីវិតម្តងរួចមកហើយ ក្រោយពីខ្លួនជួបវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ក្រោយនពីជួបរឿងចាញ់បោកលុយកាក់ និងខាតបង់ប្រាក់អស់យ៉ាងច្រើនលើមុខជំនួញ និងតុងទីន ។  ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងក្តៅស្លឹកត្រចៀករឿងគេចោទសតិមិគ្រប់យកលុយជាងកន្លះលានដុល្លារទៅចោលឥតប្រយោជន៍ សង់អាស្រមតាសក់សភ្នំត្បែង មាស សុខសោភា បានចេញមុខប្រកាសក្តែងៗថា នាងមិនមានលុយដល់ជាងកន្លះលានដុល្លារទៅធ្វើបុណ្យនោះទេ នាងមិនមែនជាអ្នកមាន ឬសេដ្ឋីដែលត្រូវចាយលុយបែបនោះឡើយ សូមមហាជនឈប់យល់ច្រឡំចំពោះនាងតទៅទៀត ។  ជាមួយនិងការប្រកាសបែបនេះ មាស សុខសោភា ក៏បានទម្លាយនូវអាថ៌កំបាំងរបស់ខ្លួនថា នាងធ្លាប់មានវិប្បត្តិធ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ហើយនាងក៏ធ្លាប់គិតថានឹងបញ្ចប់ជីវិតខ្លួនឯងដែរ តែសំណាងល្អនាងអាចរកឃើញអ្វីដែលជាខ្លួនឯង […]

លោក ខេម និង ស៊ុន ស្រីពេជ្រ ប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី »

នេះជាលើកដំបូងហើយដែលតារាចម្រៀងលោក ខេម និង ស៊ុន ស្រីពេជ្រ បានប៉ះគ្នាក្នុងការថតកម្រចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បន្ទាប់ពីផលិតកម្មទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងនេះឡើង ។  ក្នុងសន្នីសីទសារព័ត៌មានស្តីពីការទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]

កូនលាភ កូនជ័យ សួស វីសា កំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសយកហុងស៊ុយ ! 

តារាចម្រៀង សួស វីសា បានកំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសរបស់ខ្លួនហើយ ដើម្បីយកហុងស៊ុយ ដោយនាងមិនសម្រាលកូនតាមធម្មជាតិឡើយ បន្ទាប់ពីគុណគូរវេលាល្អសម្រាប់ការស្វាគមន៍កូនប្រុសរបស់ខ្លួនមកកាន់ពិភពលោកថ្មី ។  ចាប់តាំងពីមានផ្ទៃពោះកូនទី២មក តារាចម្រៀង សួស​ វីសា បានផ្អាកពីការងារចម្រៀងទាំងស្រុង ដើម្បីមើលថែសុខភាព និងមើលមុខរបរកស៊ីរបស់ខ្លួនវិញ ជាពិសេសមួយរយៈពេលចុងក្រោយនេះ នាងហាក់ត្រូវប៉ាន់ខ្លាំងជាមួយការងាររកស៊ី ថែមទាំងបានទិញរថយន្តថ្មី ទិញផ្ទះថ្មី បង្កើនមុខរបរករស៊ីបន្ថែមជាច្រើនកន្លែង មើលទៅជីវភាពនាងធូធារខ្លាំង នាងថែមទាំងទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមីបណ្តូលចិត្ត ។  ជាមួយនិងការបង្ហាញជីវិតហ៊ឹហារពោរពេញដោយសុភមង្គលនៅក្នុងគ្រួសារ តារាចម្រៀង សួស […]

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ មានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ គំនូរជីវចល និងរំលឹកខួប៥០ឆ្នាំនៃរបបវាលពិឃាត ! 

ទីបំផុតស្នាដៃធំៗរបស់ផលិតករក្នុងនិងក្រៅស្រុកជាច្រើនបានដាក់បញ្ចាំងជាផ្លូវការហើយ បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រោយមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ ព្រមទាំងសិល្បករ បវរកញ្ញានិង ផលិតករថ្មីចាស់ ខ្មែរ និងបរទេសជាច្រើនរូប ។  មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ ក្នុងឆ្នាំនេះមានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល  ជាពិសេសមហោស្រពនៅក្នុងឆ្នាំនេះគឺបានឆ្លុះបញ្ចាំងពីសិល្បៈ វិប្បធម៌ […]

អ៊ិន លក្ខិណា ថាខ្លួនគឺជាស្រ្តីខ្លាំង មានថាមពល ទោះបីមិនពូកែខាងភាសាអង់គ្លេស !

ស្របពេលបង្ហាញខ្លួននៅក្នុង Miss Cosmo Cambodia 2025 ក្នុងនាមជា Miss Cosmo International 2024 ជាប់ក្នុងលំដាប់ Top 10 កញ្ញា អ៊ិន លក្ខិណា ក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដែលអាចនាំកម្ពុជាទៅឆាកអន្តរជាតិ ។  ចាប់តាំងពីមានឈ្មោះចូលលំដាប់ Top 10 Miss Cosmo International 2024 នៅប្រទេស វៀតណាម មក កញ្ញា អ៊ិន លក្ខិណា មានហុងស៊ុយល្អទាំងការងារ និង […]

តួក្លុក រិទ្ធ ដារ៉ូ ឈឺធ្ងន់ទើបចេញពីបន្ទប់សង្រ្គោះបន្ទាន់ ខណៈមិនមានថវិកាគ្រប់គ្រាន់សម្រាប់​ព្យាបាលជំងឺ ! 

ធ្លាប់តែធ្វើឱ្យបងប្អូនសើចសប្បាយកម្សាន្តអារម្មណ៍ ពេលនេះតួក្លុក រិទ្ធ ដារ៉ូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងត្រូវបានគ្រួសារបញ្ជូនមកសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។  ក្រុមគ្រួសាររបស់ តួក្លុក រិទ្ធ ដារ៉ូ បានប្រាប់ថា ពេលនេះ ដារ៉ូ ឈឺគេងពេទ្យមិនទាន់បានធូរស្រាលទេ ទើបតែចេញពីបន្ទប់សង្រ្គោះបន្ទាន់យប់មិញ ។ សូមទោសដល់បង Client ដែលទាក់ទងមកចំពោះបញ្ហាអាក់ខានពុំមានវត្តមាន ដារ៉ូ ទៅថត ។ រិទ្ធ ដារ៉ូ កំពុងសម្រាកព្យាបាលជំងឺបន្តនៅក្នុងមន្ទីរពេទ្យ ខណៈដែលក្រុមគ្រួសាររបស់លោកបានប្រាប់ថា […]