លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ពីការប្រកបអាជីវកម្មនិងសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួមក្នុងជំនួបនោះរួមមានដូចជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុន VISA, Mastercard, Ford និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្ម បញ្ហាប្រឈម និងទស្សនវិស័យរបស់ ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា […]
Category: សេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យក្រុមហ៊ុនអាមេរិកចំនួន ១៧ចូលជួបពិភាក្សាការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ បានអនុញ្ញាតិឲ្យគណៈប្រតិភូក្រុមហ៊ុនអាមេរិកចំនួន ១៧
ក្រុមហ៊ុនបច្ចេកវិទ្យា VTeam សន្យាជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
តំណាងក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. បានសន្យាចូលរួមពង្រឹង និងជំរុញការងារបរិវត្តកម្មឌីជីថល ដើម្បីអោយស្របតាមគោលនយោបាយឌីជីថល និងមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ការស្វែងរកដៃគូសហប្រតិបត្តិការ ជាពិសេសការចូលរួមក្នុងការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលបច្ចេកវិទ្យាដែលមានស្រាប់របស់ក្រុមហ៊ុន។ ការសន្យានេះ ក្នុងជំនួបរវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Typhoon Wen ជាប្រធានក្រុមហ៊ុន VTeam Financial Technology […]
កម្ពុជា រៀបចំឯកសារចរចាបើកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅជប៉ុន
លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក្នុងគោលបំណងពិភាក្សាការងារសហការពិសោធន៍គ្រប់គ្រងរុយចោះផ្លែ និងរៀបចំឯកសារចរចាបើកទីផ្សារដើម្បីនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។នេះបើតាមការឲ្យដឹងពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន ស្របពេលដំណើរការនៃការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិកជាមួយភាគីពាក់ព័ន្ធ ត្រូវបានជម្រុញបានកាន់តែឆាប់រហ័ស។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ផ្លែស្វាយស្រស់កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសវៀតណា ថៃចិន […]
១ខែដំបូង កម្ពុជានាំចេញអង្ករជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣២លានដុល្លារ
ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ របាយការណ៍បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ […]
លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ […]
ការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកៀរគរអ្នកវិនិយោគរហូតដល់ទៅ ៣២គម្រោង ត្រឹមតែ១ខែដើមឆ្នាំនេះ
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគទាំងនេះ បង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ អ្នកវិនិយោគ លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ បានឱ្យដឹងថា […]
សភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក […]
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ដាក់លើផលិតផលថា Made In Cambodia
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
វិស័យពីរនេះ នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៦,៤% នៅឆ្នាំ២០២៤
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។ របាយការណ៍បានលើកឡើងថា ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០២៣។ យ៉ាងណាមិញ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងន ស្ថានភាពទេសចរណ៍ក្នុងតំបន់ […]