តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ
Category: សេដ្ឋកិច្ច
ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញពីបំណងដល់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ […]
កម្ពុជា-ហ្វីលីពីន ចុះ MOU សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម កម្ពុជា-ហ្វីលីពីន នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះអនុស្សរណ:យោគយល់នេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហររបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាពិសេសនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០ នាទី, នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗដូចជា៖ ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ, […]
ធនាគារជាតិ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការទម្រង់ស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីការពារអតិថិជន
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងបើកកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ ក្នុងកម្មវិធីនេះ ក៏មានអ្នកចូលរួមប្រមាណ ៣០០នាក់ មកពីធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមហិរញ្ញវត្ថុ […]
រាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ ជួយដល់កសិករ
រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ ដើម្បីជួយដល់វិស័យកសិកម្ម។ នេះបើតាមការឲ្យដឹងពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលជួបកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ “យើងចេញនូវកម្មវិធីជាក់លាក់ យើងត្រៀមថវិកា ១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍កសិកផល ផលិតកសិកម្ម ដូចជាស្រូវអង្ករ បន្លែបង្ការផ្សេងៗ តាមកម្មវិធីចាំបាច់របស់រាជរដ្ឋាភិបាល”។ ឯកឧត្តមបានបញ្ជាក់ កសិកផលស្រូវឆ្នាំនេះល្អ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសហភាពអឺរ៉ុបបន្តគាំទ្របន្ថែមទៀត ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។ ក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល […]
រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ទទួលបន្ទុកជួយលើការងារទាក់ទាញការវិនិយោគឯកជន…
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបែងចែកការងារ និងចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ អត្ថបទ៖ អក្ខរា
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ឈានទៅបញ្ចប់ការចរចា DTA ក្នុងពេលឆាប់ៗនេះ
ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងបន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំបន្តការចរចា DTA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំ DTA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម តាមរយៈប្រព័ន្ធវីដេអូ ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។ […]
ស៊ីមបាវ៉េ ពិនិត្យលទ្ធភាពពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ខណៈនៅមានកម្រិតតិចតួចនៅឡើយ
លោក ថុល ណារ៉ា អគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីមបាវ៉េ (Republic of Zimbabwe) ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នាពេលខាងមុខ។ លោកអគ្គនាយកស្តីទី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីមុខទំនិញសក្តានុពលមួយចំនួនដែលកម្ពុជានាំចេញដូចជា សម្លៀកបំពាក់ […]