ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន សម្រាប់ប្រាស់ក្នុងវិស័យសំណង់ (ក្រាលចិញ្ចើមថ្នល់ ក្នុងផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក។ល។) ម៉ុង ក្តារមឈូស និងស្លាកព្រលឹង។ថ្មអារកម្ពុជាមានលក្ខណៈស្អាត តម្លៃធូរថ្លៃ សូមបងប្អូនយើងជួយគាំទ្រផលិតផលក្នុងស្រុក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជាបាន នាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ចូលរួមពិព័រណ៍តថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ […]
Category: សេដ្ឋកិច្ច
តាមការព្យាការណ៍ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រាកំណើន៦,៣% ក្នុងឆ្នាំ២០២៥
តាមការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ៧% ក្នុងរយៈពេលមធ្យម។ នេះគឺជាគូសបញ្ជាក់របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ […]
ប្រតិភូវិនិយោគិន ៥០ក្រុមហ៊ុន ស្វែងយល់ពីមុខសញ្ញាវិនិយោគជាអាទិភាពនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នារសៀលថ្ងៃ៥ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម […]
កម្ពុជា ត្រៀមទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗចំនួន២ ក្នុងឆ្នាំនេះ
ជាដំណឹងដ៏រីករាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ ចំនួន២ នឹងបើកហោះហេីរត្រង់ និងបន្ថែមគោលដៅមកកាន់កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ តួកីអ៊ែរឡាញ នឹងបេីកការហោះហេីរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ ខណៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏ពង្រីកការហោះហេីរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំនេះផងដែរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae […]
កម្ពុជា បដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយថា មានក្រុមហ៊ុនរបស់កូរ៉េខាងជើងធ្វើអាជីវកម្មនៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម ចេញមកបញ្ជាក់ថា ក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ ធ្វើអាជីវកម្មនៅកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្ម បដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ ដោយ NK News […]
លោកជំទាវ ជា សិរី៖ អតិផរណាកើន ៦% ក្នុងខែមករា ដោយសារការឡើងថ្លៃម្ហូបអាហារ តែនឹងចុះមកវិញនៅក្នុងខែកុម្ភៈនេះ
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]
ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ថាកម្ពុជាជាគោលដៅអាទិភាព សម្រាប់ការវិនិយោគរបស់ខ្លួនក្នុងឆ្នាំ២០២៥
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា […]
ក្រុមហ៊ុន ICAP ចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោក Zhang Chaomin […]
CDC ជំរុញឱ្យវិនិយោគិនចិន ចាប់យកឱកាសវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ […]