គោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ
Category: បទវិភាគ
ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោល! បេក្ខជនក្រុមប្រឹក្សា និងអ្នកសង្កេតការណ៍គណបក្សប្រឆាំង នៅខេត្ដកំពង់ធំ ចំនួន១២រូប សុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
បេក្ខជនក្រុមប្រឹក្សា និងអ្នកសង្កេតការណ៍គណបក្សប្រឆាំង នៅខេត្ដកំពង់ធំ ចំនួន១២រូប បានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។ បេក្ខជនក្រុមប្រឹក្សា និងអ្នកសង្កេតការណ៍គណបក្សប្រឆាំង ទាំង១២រូបនេះ បានចូលរួមធ្វើជាទីភ្នាក់ងារងារសង្កេតការណ៍របស់គណបក្សប្រឆាំង រាល់ពេលបោះឆ្នោតទាំងកម្រិតសកល និងអសកល។ ពេលនេះ ពួកគេបានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាពិសេសពួកគេខាងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ […]
ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប»
ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់
១៧ មេសា ឆ្នាំនេះផ្ទុយស្រលះពី៤៩ឆ្នាំមុន
ថ្ងៃនេះ ទី១៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរកំពុងធ្វើដំណើរចូលមករាជធានីភ្នំពេញវិញតាមគ្រប់មធ្យោបាយ លើដងផ្លូវជាតិដ៏ស្អាត និងធំទូលាយ បន្ទាប់ពីបានធ្វើដំណើរទៅភូមិស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ប្រគេនចង្ហាន់ព្រះសង្ឃនៅតាមទីវត្តអារាម និងដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងទូទាំងប្រទេសយ៉ាងសប្បាយ រីករាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកបណ្ឌិត សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រដែលកម្ពុជាបានជួយនៅក្នុងទិដ្ឋភាពជាច្រើន
លោក សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន។
ស្នាមញញឹម និងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា
ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យនិងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។ ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ […]
ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងចាប់ដំណើរការថ្មីម្តងទៀត
តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២
រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្លឹងឆ្ពោះទៅគោលដៅប្រកបដោយមោទនភាព!
កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ […]
វាសនានយោបាយ ឳនិងកូន«សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល»
និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី ” រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយមចំពោះជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]