ឯកអគ្គរដ្ឋទូតឥណ្ឌា ចង់លើកកម្រិតទំនាក់ទំនងឥណ្ឌា-កម្ពុជា ឱ្យតែខ្ពស់ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា […]

ឯកឧត្តម អ៊ុច បូររិទ្ធ និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួប ពិភាក្សាគ្នាពីការបន្តពូនជ្រំ និងថែរក្សាការពារភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី

ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក To Lam (តូ ឡឹម) អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម (CPV) នៅទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃទស្សនកិច្ចនេះ ក្នុងការពង្រឹងមិត្តភាពជាប្រពៃណីរវាងគណបក្ស និងប្រទេសទាំងពីរ។ […]

៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា

លោក សួន សេរីរដ្ឋា​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥បានបង្ហាញ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា៖ ១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ […]

ករណីឃាតកម្មលោក លឹម គីមយ៉ា គឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួន ហើយចោទមកលើសម្តេចហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា?

ករណីអំពើឃាតកម្មលោក លីម គីមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើលោកហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ ៖ ១- បើតាមសំដីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លីម គីមយ៉ា គឺមនុស្សដែលសម […]

បទវិភាគ៖ យុទ្ធសាស្ត្រ ៣ របស់សហរដ្ឋអាមេរិកដើម្បីឈ្នះចិន

ការតទល់រវាងសហរដ្ឋអាមេរិក និង ចិន នាពេលបច្ចុប្បន្នត្រូវបានគេអោយឈ្មោះថាជាសង្គ្រាមត្រជាក់សម័យកាលទី ២ ( សម័យកាលនៃសង្គ្រាមត្រជា់ទី ១ គឺរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ) ។ តែសង្គ្រាមត្រជាក់ទី ២ នេះ អាចមានការវិវត្តនៅពេលដែលលោកត្រាំបានឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត ។ ក្នុងសម័យលោក បៃដិន យុទ្ធសាស្ត្រសហរដ្ឋអាមេរិកគឺ «គ្រប់គ្រងដោយមានការទទួលខុសត្រូវនូវការប្រកួតប្រជែងជាមួយចិន» [ Responsibly manage […]

អ្នកនិពន្ធ សុំកែតម្រូវ ចំពោះការលើកឡើងរបស់លោកបណ្ឌិត មាស នី

សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោកពៅ សុខ អតីតទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានច្រានចោល និងសុំកែតម្រូវ នូវចំណុចខ្វះខាតមួយចំនួន ចំពោះការលើកឡើងរបស់លោក បណ្ឌិត មាស នី ដែលកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកម្មវិធី កិច្ចពិភាក្សាតុមូល នៃរាជបណ្ឌិតសភា កម្ពុជា លោក បណ្ឌិត មាស នី បានលើកឡើងថា […]

បណ្ឌិត ពៅ សុខ ៖ ឆាកជីវិតសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់សមរភូមិធំៗ៤

លោក ពៅ សុខ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ មកពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម​អ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បានរៀបរៀងសៀវភៅជាច្រើនស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវរបស់លោក បានរកឃើញថា […]

ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មី បង្ហាញពីភាពដឹកនាំប្រកបដោយថាម​ភាព​ភាពប​ត់បែន និងឆ្លើយ​តបលឿនរហ័ស​ទៅនឹងរបត់ប្រែប្រួល​នៃភូមិសាស្ត្រន​យោបាយ និងសណ្ដាប់ធ្នាប់ពិភព​លោកថ្មី

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើក​ទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រី​ពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន​។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ […]

បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក

ខាងក្រោមនេះ ជាការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហ​រដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខ​ភាព​ប្រធានាធិបតី​គណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹក​ឆ្នោត​កំពុង​តែ​បន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះ​បង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក​នៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក​។ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការសម្រេចរបស់កម្ពុជាក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ