ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកត្តាអំណោយផល និងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា។ បើតាមធនាគារជាតិនៃកម្ពុជា សម្រាប់កត្តាអំណោយផល រួមមាន៖ ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់ មានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន ការកើនឡើងការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ សេដ្ឋកិច្ចមានភាពបើកទូលាយ និងសមាហរណកម្មខ្ពស់ ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភប្រជាសាស្ត្រ។
ចំណែកហានិភ័យនិងបញ្ហាប្រឈមមានដូចជា៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឺរ៉ុប និងចិន ការកើនឡើងអតិផរណាដែលនឹង ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋភាពមិនច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺកូវីដ-១៩ ឧក្រិដ្ឋកម្មសាយប័រ និងវិបត្តិភូមិសាស្ត្រនយោបាយ៕
អត្ថបទ៖ អក្ខរា