របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។
ប្រភពដដែល បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ថា ផលិតផលដែលនាំចេញសំខាន់ៗរួមមានសំលៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ។ ចំពោះ គោលដៅនាំចេញទំនិញ កំពូលទាំងប្រាំរបស់កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងបរិមាណនាំចេញចំនួនជាង ៣ ពាន់លានដុល្លារ ធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំមុន។ ចំណែកឯ ការនាំចេញទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ ៣០០ លានដុល្លារ កើនឡើង ២២% ខណៈការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ១៣,៣% ឬស្មើនឹងប្រមាណជិត ៦០០ ដុល្លារ។ នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕