ក្នុងមួយខែក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល” នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងថា ខេត្តកណ្តាលមាន រោងចក្រ សហគ្រាសចំនួន ៤៨៣ កម្មករនិយោជិត ១៥៣,៤០៥ នាក់ (សី ១២០,២០៦នាក់) ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ-កាបូប មានចំនួន ១៧១ទីតាំង មានកម្មករនិយោជិត ១៣២,៥៨៧ នាក់ (ស្រី ១១០,១១១នាក់)។ ចំណូលទទួលបានពីវិស័យការងារ ក្នុងមួយខែ បានចំនួន ៣៦លាន ១៩៣ ពាន់ ៧៩៤ ដុល្លារ (សាមសិបប្រាំមួយលាន មួយរយកៅសិបបីពាន់ ប្រាំពីរយកៅសិបបួនដុល្លារគត់) និងក្នុងមួយឆ្នាំ បានប្រហាក់ប្រហែលចំនួន ៤៣៤ លាន ៣២៥ ពាន់ ៥២៨ ដុលដុល្លារ។
លោកថា ខេត្តកណ្តាលក៏មានមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងក្រុងតាខ្មៅ ក្នុង ការជួយបំប៉នសមត្ថភាព តម្រង់ទិសដល់ប្រជាពលរដ្ឋ ដើម្បីអាចឈានជើងចូលទីផ្សារ ការងារ ដោយបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន ០៧ រួមមាន៖ ជំនាញអគ្គិសនី, បរិក្ខារម៉ាស៊ីនត្រជាក់, សំណង់ស៊ីវិល, ព័ត៌មានវិទ្យា, ជំនាញជួសជុលរថយន្ត, ជំនាញបង្សុ ពេទ្យ, ជំនាញភាសាអង់គ្លេស ដែលគិតមកទល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សា មានចំនួន ២៣០នាក់ (ស្រី៤៤នាក់) ហើយក្នុងឆ្នាំសិក្សាថ្មីនេះ ២០២២-២០២៣ កំពុង បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ២៤៤នាក់ (ស្រី៦៥នាក់) រយៈពេល២ឆ្នាំ ផងដែរ។
បើតាមលោក គង់ សោភណ្ឌ ប្រាក់ចំណូល (GDP) ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួន ២ ០៦៤ ដុល្លារ កើនឡើង ២០៤ ដុល្លារ បើធៀបឆ្នាំ ២០១៨ ដែលមានចំនួន ១ ៨៥៩ ដុល្លារ៕