គណៈរដ្ឋមន្ត្រី អនុម័តសំណើរពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើ​ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១​ខែមីនានេះ។

គម្រោងវិនិយោគទាំំង៥នៅរួមមាន៖ គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋភិបាល បានឲ្យដឹងថា ការអនុម័តបន្ថែមនូវសំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោងនេះ គឺដើម្បីធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។

បន្ថែមទៀតនោះ ក៏នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ៕