តំណាងក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. បានសន្យាចូលរួមពង្រឹង និងជំរុញការងារបរិវត្តកម្មឌីជីថល ដើម្បីអោយស្របតាមគោលនយោបាយឌីជីថល និងមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ការស្វែងរកដៃគូសហប្រតិបត្តិការ ជាពិសេសការចូលរួមក្នុងការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលបច្ចេកវិទ្យាដែលមានស្រាប់របស់ក្រុមហ៊ុន។
ការសន្យានេះ ក្នុងជំនួបរវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Typhoon Wen ជាប្រធានក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
គោលបំណង នៃកិច្ចជំនួបនេះ គឺដើម្បីពិនិត្យឡើងវិញ និងពិភាក្សាអំពីការទាញយកផលប្រយោជន៍ជាអតិបរិមាពី MoU ដែលបានអនុវត្តន៍កន្លងមករវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. នាពេលកន្លងមក។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម៕