ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang Freres បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម។




