ឆ្លងកាត់ឆាកតន្រ្តីរាប់មិនអស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បែរជាចាត់ទុកថាការជួបអ្នកគាំទ្រនៅលើឆាកផ្លូវវេងស្រេងជាឆាកដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត  

ទោះបីជាមានងារជាឧកញ៉ា ប៉ុន្តែតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែធ្វើខ្លួនយ៉ាងសាមញ្ញា ជួបជាមួយអ្នកគាំទ្ររាប់រយនាក់ប្រកបដោយភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ចេញពីបេះដូងពិតៗ ជាពិសេសនៅក្នុងកម្មវិធីប្រគំតន្រ្តីផលិតផលEEW 9 របស់លោក ឧកញ៉ា យឹម តាស្រង់ កាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង ហើយលោក ខេមរៈ សិរីមន្ត ថែមទាំងបានពោលពាក្យថា ការប្រគំតន្រ្តីនៅផ្លូវវេងស្រេងជាការប្រគំតន្រ្តីមួយដែលលោកមិនអាចបំភ្លេចបានក្នុងមួយជីវិត ។

អ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនាការប្រគំតន្រ្តី EEW 9 ក្រោមវត្តមានតារាចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra

ព្រឹត្តិការណ៍ប្រគំតន្រ្តី ផលិតផល EEW 9 របស់លោកឧកញ៉ា យឹម តាស្រង់ និង ម៉ាក់ EE កាលពីចុងសប្តាហ៍នេះពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនាកម្សាន្តដោយក្តីរីករាយ ។ 

អតីតតារាសម្តែង និងជា VJ អាណូ យកកាំបិតចាក់សម្លាប់ខ្លួនជា ៤ លើក តែមិនសម្រេច ព្រោះតែបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ 

កាលពីម្សិលមិញនេះអតីតតារាសម្តែង និងជា VJ អាណូ បានឡាយវិដេអូនិយាយពីវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ យំហូរទឹកភ្នែកផង លាបងលាប្អូនផង មុននឹងនាងយកកាំបិតចាក់សម្លាប់ខ្លួន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ប៉ុន្តែសំណាងល្អនាងត្រូវបានគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមួយ ។

តន់ ច័ន្ទសីម៉ា ចេញមកលើកនេះកាន់តែ កាច និងមានអំណាចជាមួយនឹង MV « អូននឹងធ្វើឱ្យបងដឹងប្រឹង »

តារាចម្រៀង តន់ ច័ន្ទសីម៉ា ទើបតែចេញ MV ចម្រៀងថ្មីមួយទៀតនាប៉ុន្មានម៉ោងមុនេះ ដែលមានចំណងជើងថា « អូននឹងធ្វើឱ្យ បងដឹងប្រឹង » ដែលក្នុងបទចម្រៀងមួយបទនេះ តន់ ច័ន្ទសីម៉ា មើលទៅពិតជាផ្លាស់ប្តូរខ្លួនឯងកាន់តែ កាច និង មានអំណាចខ្លាំង ។

វ័យ ៧៧ ឆ្នាំហើយតារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី នៅតែខ្លាំងក្នុងបទចម្រៀង « ឱ ! សង្សារបងហ្អើយ » ជាមួយលោក ជី ដេវីត

ទីបំផុតបទចម្រៀងរបស់តារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី រួមជាមួយលោក ជី ដេវីត ដែលជាតារាចម្រៀង រ៉េបល្បីឈ្មោះដែលបានចាប់ដៃគ្នាធ្វើ បទចម្រៀងលើកទីមួយរូមគ្នានេះ បានចេញជាផ្លូវការហើយ ដែលមានចំណងជើងថា « ឱ ! សង្សារបងហ្អើយ » ។

បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី មិនចុះចាញ់សុខចិត្តជិះរទះរុញក្នុងថ្ងៃប្រកួតឈុតហែលទឹក

មកទល់ពេលនេះជើងរបស់បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី នៅតែពុំទាន់ជាសះស្បើយនៅ ឡើយទេ នាងនៅតែជិះរទះរុញ ឬប្រើឈើច្រត់ដើម្បីទប់លំនឹង ជាក់ស្តែងនៅក្នុងថ្ងៃប្រកួតឈុតហែលទឹក នាងបានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងពីការតស៊ូប្រឹងប្រែងរបស់នាង ។

អ្នកនាង គង់ សុជាតិ មានលាភផ្ទួនៗក្រោយពីលោក ជា វិបុល ត្រូវបានតែងតាំងជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន

ពិធីការិនី គង់ សុជាតិ ញញឹមបិទមាត់មិនជិតឡើយ ក្រោយពីលោក ជា វិបុល ដែលជាស្វាមីត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មានឋានៈស្មើអគ្គនាយករង ។ 

តារាសម្តែងសិចស៊ី ឈិន សៀវម៉ី នៅតែលិបលរឿងស្នេហាខណៈពេលការងារសិល្បៈមានការធ្លាក់ចុះ

មកទល់ពេលនេះតារាសម្តែងសិចស៊ី ឈិន សៀវម៉ី នៅតែមិនទាន់ក្លាហានក្នុងការបង្ហាញមុខគូស្នេហ៍ខ្លួនឱ្យមហាជនស្គាល់ បើទោះបីជានាងនិង គូស្នេហ៍បានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយក្តី ។

រឿងបុគ្គលជេរប្រមាថលើតារាចម្រៀង ស៊ឹម ថៃណា កាន់តែក្តៅខ្លាំងរហូតអ្នកនាង ចន​ ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ ចេញមុខប្រកាសទុកពេល ២៤ ម៉ោង ! 

ប៉ុន្មានថ្ងៃមុនតារាចម្រៀង ស៊ឹម ថៃណា បានឡាយវិដេអូស្រក់ទឹកភ្នែករៀបរាប់ពីទំហំនៃការឈឺ ចាប់ក្នុងចិត្តឱ្យមហាជនដឹងលឺពីការជេរ ប្រមាថ និងប្រើពាក្យសម្តីមិនល្អពីសំណាក់បុរសម្នាក់ក្នុងអំឡុងពេលដែលនាងបំពេញការងារនាពេលរាត្រីនៅភោជនីយដ្ឋានមួយកន្លែង ។

ឱកាសការងារជិត៨០០កន្លែង នៅក្នុងក្រុមហ៊ុនធំៗចំនួន១១ ត្រៀមស្វាគមន៍យុវជនកម្ពុជា

ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់និស្សិត  និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ ងារជាតិមុខរបរ និងការងារ(NEA)។នេះបើតាមការឱ្យដឹងពី ភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣។