មិត្តភាព ពេជ្រ សោភា និង ឆន សុវណ្ណារាជ ត្រូវប្រេះស្រាំព្រោះរឿងក្មួយៗផ្តាច់ពាក្យ ? 

បន្ទាប់ពីក្មួយៗតារាចម្រៀង ពេជ្រ សោភា និង ឆន សុវណ្ណារាជ ប្រកាសផ្តាច់ពាក្យនិងគ្នាមក បានធ្វើឱ្យ ប៉ះពាល់ចំណងមិត្តភាពរវាងអ្នកទាំងពីរខ្លាំង រហូតមានព័ត៌មានថា តារាចម្រៀងទាំងពីរដួង ពិបាកមើលមុខគ្នា ហើយក៏មិនស្និទ្ធស្នាលគ្នាដូចមុនដែរ

ស្តាប់ហើយព្រឺសប្បុរពេលតារាស្រី ស៊ីន យូប៊ីន ប្រាប់ពីជំនឿមុនគ្រោះថ្នាក់បាក់ភ្លៅរហូតដើរមិនត្រង់ផ្លូវ 

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន រៀបរាប់ប្រាប់ពីស្ថានភាពមុនជួបគ្រោះថ្នាក់បាក់ភ្លៅឆ្វេងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយនាងមានជំនឿ និងបានដឹងមុនថា ខ្លួនអាចនឹងជួបហេតុការណ៍អាក្រក់ក្នុងពេលណាមួយ

មន្រ្តី ក.ប.ប. ចុះចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា លើផលិតផលក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់

រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.” បានចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។ 

សហគមន៍ខ្មែរ និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រនាយករដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង

ពលករ និង សិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី

ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងការបន្តអភិវឌ្ឍប្រទេស

ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

សមត្ថកិច្ចបង្ហាញមុខក្រុមឧក្រិដ្ឋជន ប្លន់អ្នកទោសគ្រឿងញៀននៅសៀមរាប

ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ហើយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រោះថ្នាក់ចំនួន ៤នាក់ បន្ថែមទៀត។

មីជាតិដាក់MVមួយបទនេះវីដេអូកំរិត អន្តរជាតិ បទ«មីឆុង មីឆា»ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា

ទស្សនិកជនបានស្តាប់បទចម្រៀង « មីឆុង មីឆា » ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួងក្នុងវីដេអូចម្រៀងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមីជាតិ ។

គង់ ច័ន្ទស្រីមុំ បង្ហាញដំណឹងល្អយកកូនភ្លោះតាមបច្ចេកទេសថ្មី

ស្របពេលដែលសុខភាពរបស់ខ្លួនកាន់តែល្អប្រសើរ ការងារកាន់តែជោគជ័យ តារាសម្តែងហាយសូរ កូនមួយ គង់ ច័ន្ទស្រីមុំ សម្រេចចិត្តយកកូនភ្លោះតាមក្តីសម្រៃរបស់ខ្លួនតាមបច្ចេកទេសថ្មីនៅបំណាច់ឆ្នាំ ២០២៣ នេះហើយ ។ 

កញ្ញា ភឹម ស្រីនោ ក្លាយជាម្ចាស់មកុដ Miss Grand Cambodia ២០២៣ ដោយសារសមត្ថភាពពិតៗ 

សម្រាប់មកុដ Miss Grand Cambodia 2023 ក្នុងឆ្នាំនេះ ត្រូវបានទៅលើកញ្ញា ភឹម ស្រីនោ ដែលជាបេក្ខភាពតំណាងទីក្រុង ភ្នំពេញ ដោយនាងឆ្លើយសំណួរបានយ៉ាងល្អ ធ្វើឱ្យគណកម្មការផ្តល់ពិន្ទុពេញចិត្តយ៉ាងខ្លាំង ។

តារាសម្តែង តូតា សម្រាលកូលប្រុសទី ២ ដោយការវះកាត់ដោយសារបញ្ហាសុខភាព 

តារាសម្តែង តូតា បានសម្រាលកូនប្រុសទី ២ របស់ខ្លួនហើយដោយការវះកាត់កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ៨ យប់ ។