«មីជាតិ» ចាយលុយមិនស្តាយផលិត MV បទ«មីឆុងមីឆា» កម្រិតអន្តរជាតិ!

ដូចប្រិយមិត្តបានដឹងមកហើយ បទចម្រៀង «មីឆុងមីឆា» មានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងពេលជាចេញ Audio Music ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា។

ទីបំផុត! បទមីឆុងមីឆា របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ចេញ MV កម្រិតស្តង់ដារជាផ្លូវការ!

បទចម្រៀង «មីឆុងមីឆា» ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ឥឡូវផលិតកម្ម Galaxy Navatra ចេញ MV ត្រជាក់ភ្នែកកម្រិតស្តង់ដារអន្តរជាតិជាផ្លូវការហើយនៅប៉ុន្មានម៉ោងមុននេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលគាល់ហ្លួងម៉ែថ្វាយរបាយការណ៍ការងារកាកបាទក្រហមកម្ពុជា

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង

អាជ្ញាធរថៃនឹងសម្រួលដោះលែងពលរដ្ឋខ្មែរធ្វើការខុសច្បាប់ចំនួន៥នាក់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

អាជ្ញាធរថៃនឹងសម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន៥នាក់ដែលធ្វើការខុសច្បាប់នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការងារថ្មី បន្តចុះជួបកម្មករនិយោជិតដល់បន្ទប់ជួល

ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិត មែន ប៉ុន្តែបានប្រសើរជាងស្ថានភាព ៤ទៅ៥ឆ្នាំមុនច្រើន

រាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន៥ចំណុច

ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្តើមចេញពីសំណូមពរនៃសភាសពការណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗជាយុទ្ធសាស្ត្រសំខាន់ចំនួន៥ចំណុច។

លោក ប្រាយុទ្ធ ចាន់អូចារ ប្រាប់នាយករដ្ឋមន្រ្តីថ្មីធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ

លោក ប្រាយុទ្ធ ចាន់អូចារ ដែលជាអតីតមេដឹកនាំយោធាថៃ បានប្រាប់ឲ្យលោក Srettha Thavisin ទើបជាប់ជានាយករដ្ឋមន្រ្តីថៃថ្មី ធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ។

សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតហើយ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ

កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។

រដ្ឋមន្ត្រី ហេង សួរ ផ្តាំទៅមន្រ្តីត្រូវតែជើងជាប់ដីនៅជាមួយប្រជាពលរដ្ឋ នៅជាមួយកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្ដេជ្ញាអនុវត្តតាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែណែនាំឱ្យក្រសួងចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិតឱ្យដូចកែវភ្នែករបស់ខ្លួន ជាក់ស្ដែងក្រោយពេលចូលកាន់តំណែងជារដ្ឋមន្ត្រីភ្លាម ឯកឧត្តម ហេង សួរ បានចុះជួបកម្មករតាំងពីពេលព្រឹក និងបន្តដល់ពេលព្រលប់ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ ជួលតែម្ដង រំលេចបាននូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល

នៅ សូនីតា ជូនពរស្វាមីឡើងតំណែងយ៉ាងកក់ក្តៅ ក្រោយផ្សះផ្សាចំណងអាពាហ៍ពិពាហ៍ 

ចាប់តាំងពីមានព័ត៌មានបែកបាក់ស្វាមីមក នៅ សូនីតា មិនដែលបង្ហោះរូបភាព ឬ និយាយពីស្វាមីរបស់ខ្លួនឡើយ ដោយឡែកប៉ុន្មានថ្ងៃនេះ នាងបានផ្ញើសារយ៉ាងកក់ក្តៅទៅកាន់ស្វាមីរបស់ខ្លួនក្នុងអំឡុងពេលដែលស្វាមីខ្លួនឡើងតំណែង ។