ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាឱ្យលោក ឃួង ស្រេង ត្រៀមរថយន្តក្រុង ទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការណែនាំទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ

កេរ្តិ៍ឈ្មោះកាន់តែល្បី ពេជ្រ វត្តីសារ៉ាវឌី កាន់តែប្រែប្រួលខ្លាំងទាំងតម្លៃខ្លួន សម្រស់  និងចរិត 

ថ្វីដ្បិតតែកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានផ្ទេរតំណែង Miss Grand Cambodia 2022 ទៅដល់កញ្ញា ភឹម ស្រីណូ ជា Miss Grand Cambodia 2023 ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌី នៅតែល្បីល្បាញ ហើយថែមទាំងទទួលបានតម្លៃខ្លួនខ្ពស់ជាងពេលមុន ជាពិសេស សម្រស់ និង ចរិតរបស់នាងក៏ប្រែប្រួលទៅតាមហ្នឹងដែរ

តើនាយឧត្តមសេនីយ៍ ស ថេត ផ្តាំស្នងការខេត្តព្រះសីហនុថ្មី ត្រូវពង្រឹងការងារអ្វីខ្លះជាអាទិភាព?

នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាប្អូនបង្កើតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា

រាជធានី/ខេត្ត ចំនួន៣ ទទួលបានគម្រោងបង្កើតរោងចក្រថ្មី ក្នុងទុនវិនិយោគជិត ៦០លានដុល្លារ

រដ្ឋាភិបាល បានសម្រេចអនុម័តគម្រោងថ្មីចំនួន១០បន្ថែមទៀត ក្នុងទុនវិនយោគ ៥៩.៨ លានដុល្លារអាម៉េរិកខណៈគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងរាជធានី/ខេត្ត ចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ត្រូវកែសម្រួលអត្តចរិត

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

លោក ស សុខា ណែនាំថ្នាក់ដឹកនាំនគរបាលជាតិ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទីភារកិច្ចរបស់ខ្លួន

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ការណែនាំរបស់លោក ស សុខា ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។

កៀកថ្ងៃពិសេសមកដល់ មាន សូនីតា សប្បាយចិត្តខ្លាំងដល់ថ្នាក់ឡើងគីឡូ !

មួយរយៈពេលចុងក្រោយនេះតារាសម្តែង និង បង្ហាញម៉ូដ មាន សូនីតា បានឡើងគីឡូខ្លាំងដែលកំពុងធ្វើឱ្យនាងមានការព្រួយបារម្ភ ពីព្រោះកៀកថ្ងៃមង្គលរបស់ខ្លួនហើយ

មិនគួរឱ្យជឿ ទាក់ទងគ្នាយូឆ្នាំហើយ ទូច ស្រីលក្ខណ៍ បែរជាមិនទាន់ទទួលបានពាក្យសារភាពពីគូស្នេហ៍ 

តារាសម្តែងនិងចម្រៀង ទូច ស្រីលក្ខណ៍ បានរស់នៅជាស្រ្តីមេម៉ាយកូនមួយឆ្នាំហើយ ហើយក៏ដល់ពេលវេលាដែលនាងបើកបេះដូងដើម្បីទទួលស្នេហាថ្មីផងដែរ ទូច ស្រីលក្ខណ៍ ថែមទាំងបានប្រកាសឱ្យដៃគូរបស់ខ្លួនប្រញាប់សារភាពស្នេហ៍នាងឆាប់ៗ ដើម្បីឱ្យនាងកាន់តែកក់ក្តៅចិត្ត