ជប៉ុន ចង់វិនិយោគលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតសំខាន់លើវិស័យចំនួន ២

ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងអំពីចំណាប់អារម្មណ៍របស់ SMEs របស់ជប៉ុន ដោយចង់វិនិយោគទៅលើវិស័យសំខាន់ៗ ២ ដើម្បីពង្រីកការនាំចេញផលិតផលកម្ពុជា

បែកពីសង្សារជាកីឡាករបាល់ទាត់ តារាសម្តែង ណាតាហ្សា ត្រៀមធ្វើខួបកំណើតធំជាមួយប្អូនស្រីឱ្យកក្រើកពិភពសិល្បៈដើម្បីស្វាគមន៍ការងារថ្មី 

ពិធីការិនី និងតារាសម្តែង ណាតាហ្សា បានប្រកាសវិលត្រឡប់មកវិស័យសិល្បៈឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាច្រើនឆ្នាំ ដោយការវិលត្រឡប់របស់នាងលើកនេះ នាងត្រៀមរៀបចំកម្មវិធីខួបកំណើតជាមួយបងប្អូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅបំណាច់ខែនេះ ដើម្បីជាការស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់វិស័យចាស់របស់ខ្លួនវិញ

ជុំវិញរឿង ប៊ឺ សុធារី មានឱកាសបំពាក់មកុដដល់បវរកញ្ញាចក្រវាឡ ២០២៣  ខណៈ ហង្ស ម៉ានីតា ម្ចាស់មកុដឆ្នាំចាស់ស្ងាត់បាត់ស្រមោលសូន្យឈឹង

ស្របពេលដែលកញ្ញា ប៊ឺ សុធារី ដែលជាអតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៧ ជាអ្នកបំពាក់មកុដដល់ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 បានមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាការប្រកួតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំនេះ បែរជាកញ្ញា ប៊ឺ សុធារី ជាអ្នកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ទៅវិញ ? ចំណែកកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ ២០២២ បែរជាបាត់ស្រមោលសូន្យឈឹងបែបនេះ ?

កៀករដូវបុណ្យភ្ជុំបិណ្ឌលោក ខេមរៈ សិរីមន្ត ចេញបទចម្រៀង« ១០ ឆ្នាំមានប៉ុន្មានដង ?» ពិរោះរណ្តំចិត្តជូនអ្នកគាំទ្រ ស្តាប់ និងរាំលេងកម្សាន្ត 

« ១០ ឆ្នាំ មានប៉ុន្មានដង ?» ជាចំណងជើងបទចម្រៀងថ្មីមួយរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra កាលពីម្សិលមិញនេះ ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ក្នុងឆាប់ៗខាងមុខ

មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារត្រៀមបើកដំណើរការហើយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ

លោក ឡៃ ថៃចាន់ ឬ នេនថៃ ខំប្រឹងហ្វឹកហាត់ត្រៀមខ្លួនចូលប្រកួតកីឡាកាយវប្បកម្មដើម្បីដណ្តឹមមេដាយជូនជាតិ 

មួយរយៈពេលចុងក្រោយនេះលោក ឡៃ ថៃចាន់ ឬ  នេនថៃ ដែលទស្សនិកជនស្គាល់ថា ជាបុរសសង្ហាសាច់ដុំធំៗដែលមានទំនាក់ទំនងជាមួយកញ្ញា ពេជ្រ ចរណៃ នោះ កំពុងមមាញឹកខ្លាំងនៅក្នុងការហ្វឹតហាត់លត់ដំខ្លួនដើម្បីក្លាយទៅជាកីឡាករកាយវប្បកម្ម ដើម្បីត្រៀមខ្លួនទៅដណ្តើមមេដាយជូនជាតិ

តស៊ូនៅលើឆាកបវរកញ្ញាច្រើនលើកហើយ ចន សុទីម៉ា ទើបបានគ្រងមកុដបវរកញ្ញាចក្រវាឡ ២០២៣ 

កញ្ញា ចន សុទីម៉ា ធ្លាប់បរាជ័យនៅលើឆាកបវរកញ្ញាអស់ច្រើនលើកមកហើយ ប៉ុន្តែនាងមិនដែលបោះបង់ក្តីស្រមៃខ្លួនចោលឡើយ ទីបំផុតការតស៊ូរបស់នាងបានក្លាយទៅជាការពិត ដោយនាងបានក្លាយជាមកុដបវរកញ្ញាចក្រវាឡ ២០២៣ តាមបំណងប្រាថ្នា

ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានភ្លាម សម្តេច ហ៊ុន ម៉ាណែត ចុះជួបកម្មករភ្លែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ បន្តបេសកកម្មចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

ស្វាមីសែរាជវង្សមានលុយចាយមិនខ្វះ សិទ្ធី នីកា នៅប្រឹងទៅរៀនដើរម៉ូដបន្ថែមអាជីព 

តារាសម្តែងកូនមួយដែលមានស្វាមីជាសែរាជវង្ស មានលុយកាក់ចាយវាយមិនខ្វះ ប៉ុន្តែ សិទ្ធី នីកា នៅតែប្រឹងតស៊ូសន្សំប្រាក់ពីការងារសិល្បៈ ជាពិសេសថ្មីៗនេះនាងបានចូលទៅហាត់រៀនដើរម៉ូដ ដើម្បីត្រៀមទទួលការងារធំៗជាច្រើន

វង្ស ថាណាន់ ត្រៀមផ្លាស់ប្តូររសជាតិថ្មី ពីតារាចម្រៀងស្រគត់ស្រគំទៅជាតារាចម្រៀង រ៉េប នៅក្នុងផលិតកម្ម Galaxy Navatra

ទស្សនិកជនធ្លាប់តែឃើញលោក វង្ស ថាណាន់ ដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិកតម្ម Galaxy Navatra ច្រៀងចម្រៀងមនោរសញ្ចេតនា ខកចិត្ត បំពេរអារម្មណ៍មហាជន ប៉ុន្តែពេលនេះលោកវង្ស ថាណាន់ បានប្រកាសថា នឹងផ្លាស់ប្តូររសជាតិថ្មីមួយពីតារាចម្រៀងស្រគត់ស្រគំទៅជាតារាចម្រៀង រ៉េប វិញម្តង