កញ្ញា តន់ ចន្ទ័សីម៉ា តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ប្រកាសបរិច្ចាគថវិកា២០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

កញ្ញា តន់ ចន្ទ័សីម៉ា បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន កញ្ញា តន់ ចន្ទ័សីម៉ា បានចូលរួមថវិកាក្នុងការកសាងចំនួន ២០លានរៀល។ យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ […]

ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាក្នុងការកសាងចំនួន ២០០លានរៀល។ យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា […]

ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា ២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ ឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ាខេមរៈសិរីមន្ត និងភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រនិងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន 200 លានរៀល ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។» បន្ថែមទៀតនោះ […]

តារាចម្រៀង បាន មុន្នីល័ក្ខ បង្ហាញតម្រុយដល់គូស្របពេលត្រៀមខ្លួនទៅ អាមេរិក !

ស្របពេលត្រៀមខ្លួនចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក តារាចម្រៀង បាន មុន្នីល័ក្ខ ស្រាប់តែបង្ហើប​ពី​តម្រុយ​ស្នេហ៍ ដែលត្រៀមចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។ បើតាមគម្រោងតារាចម្រៀង បាន មុន្នីល័ក្ខ នឹងចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក ក្នុងអំឡុងខែ កញ្ញា ខាងមុខរួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបផ្សេងទៀត ។ បាន មុន្នីល័ក្ខ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចេញទៅសម្តែងនៅទីនោះបន្ទាប់ពីអាក់ខានក្នុងការចេញទៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ ។ ទន្ទឹមនិងការត្រៀមខ្លួនចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក ស្រាប់តែតារាចម្រៀង បាន […]

ព្រំ រដ្ឋា ចោលកូនស្រីវ័យ ១៨ ឆ្នាំ ដើម្បីបន្តក្តីស្រមៃធំ មិនខ្លាចក្នុងការប្រឈមមុខជាមួយម្ចាស់បំណុល 

អ្នកនាង ព្រំ រដ្ឋា បានចោលកូនស្រីវ័យ ១៨ ឆ្នាំនៅទឹកដី អាមេរិក ដើម្បីបន្តស្វែងរកក្តីស្រមៃធំរបស់ខ្លួនក្នុងប្រទេស កម្ពុជា វិញ បើទោះបីជាអ្នកនាងត្រូវប្រឈមមុខជាមួយម្ចាស់បំណុលជាច្រើន ក៏អ្នកនាងលែងខ្វល់ដែរ ។   មកដល់ប្រទេស កម្ពុជា ជាងកន្លះឆ្នាំហើយអ្នកនាង ព្រំ រដ្ឋា ដែលជាពិធីការិនិ តារាសម្តែង និងជាផលិតករល្បីឈ្មោះមួយរូបនេះ ហាក់បីដូចជាសប្បាយចិត្តច្រើន នាងក៏លែងខ្វល់ពីម្ចាស់បំណុលដែលតាមទារនាងឥតឈប់ឈរដែរ បន្ទាប់ពីនាងបានស្វែងរកដំណោះស្រាយដ៏ល្អសម្រាប់ម្ចាស់បំណុល ។ […]

តារាស្រី ២ ដួង គឹម លីហ្សា និង សារ៉ាយ សក្ខណា សុទ្ធតែសម្រេចចិត្តសម្រាលកូនទី ៣ នៅក្នុង ស្រុក ខ្មែរ !

មានសិទ្ធិនិងសញ្ជាតិរស់នៅក្រៅប្រទេសស្របច្បាប់ ប៉ុន្តែតារាស្រីពីរដួងនេះ បានសម្រេចចិត្តមកសម្រាលកូនទី ៣ របស់ខ្លួននៅក្នុងស្រុក ខ្មែរ ដោយសារតែខ្វះភាពកក់ក្តៅ ។  គឹម លីហ្សា បានគឺជាតារាស្រីដែលបានរៀបការនិងចេញទៅរស់នៅប្រទេស អូស្រ្តាលី តាមស្វាមី និងមានកូនប្រុស ២ នាក់ ប៉ុន្តែដោយសារតែពិបាកក្នុងការរស់នៅគ្មានបងប្អូន និងគ្រួសារនៅក្បែរខ្លួន នាងក៏សម្រេចចិត្តយកកូនប្រុសទាំងពីរមករស់នៅស្រុក ខ្មែរ និង ធ្វើជាអ្នកលក់អនឡានវិញ ។ តស៊ូក្នុងវិស័យអនឡានអស់ពេលជាច្រើនឆ្នាំជីវភាព គឹម […]

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាពង្រឹងសមត្ថភាពបំពេញការងារ​ឲ្យកាន់តែមានប្រសិទ្ធភាព

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញឱ្យអគ្គលេខាធិការដ្ឋាន រដ្ឋសភាពង្រឹងសមត្ថភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលរដ្ឋសភាបាននិងកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័នដោយផ្តោតលើអភិ​បាលកិច្ចល្អ និងធ្វើទំនើបកម្មស្ថាប័នឈានទៅរករដ្ឋសភាឌីជីថល ពោលគឺមន្ត្រីរដ្ឋសភាត្រូវតែមានសមត្ថភាពក្នុងការបំពេញការងារ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ រយៈពេល១ឆ្នាំ និងលើកទិសដៅការងារបន្ត ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤។ ជាមួយគ្នា សម្តេចរដ្ឋសភាធិបតី ក៏បានលើកទឹកចិត្ត គាំទ្រការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារបច្ចេកទេសលើការងាររដ្ឋបាល។ […]

រកឃើញ​ចម្លាក់បដិមាទ្វារបាលធ្វើពីថ្មភក់ ​នៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា […]

ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណង នាដការីរបាំបុរាណ សុគា គឹមលាង ចង់រស់នៅជាស្រ្តីឯករាជ !

ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណង នាដការីរបាំបុរាណ កញ្ញា សុគា គឹមលាង ចង់រស់នៅជាស្រ្តីឯករាជន រឹងមាំ មិនយកគ្រួសារ ។  នាដការីរបាំបុរាណ សុគា គឹមលាង មិនធ្លាប់បើកបង្ហាញពីប្រវត្តិស្នេហារបស់ខ្លួនឱ្យមហាជនបានដឹងលឺ ដោយឡែកជួបនាងកាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងធ្លាប់ខូចចិត្តរឿងស្នេហាម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ដូច្នេះហើយទើបនាងចង់រស់នៅជាស្រ្តីឯករាជ មិនចង់យកគ្រួសារ ។ ជាមួយនិងការបង្ហាញពីអារម្មណ៍ពិតដែលធ្លាប់ខូចចិត្តពីរឿងស្នេហាកាលពីក្មេងៗ កញ្ញា សុគា គឹមលាង ក៏បានក្លាយទៅជាស្រ្តីរឹងមាំ និង ឯករាជ នាងថែមទាំងនិយាយថា ការរស់នៅម្នាក់ឯងគឺពិតជាសប្បាយចិត្តណាស់ […]

ដឹងតែកក្រើក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានជ្រើសតាំងតំណាងសិល្បករ ខ្មែរ ចេញទៅសម្ដែងក្នុងមហាព្រិត្តិការណ៍ដ៏ធំនៅទឹកដី អាមេរិក ដើម្បី ផ្សព្វផ្សាយ សិល្បៈ តន្ត្រី វប្បធម៌ និងអរិយធម៌ ខ្មែរ

បន្ទាប់ពីខកខានក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ ពេលនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានអញ្ជើញ និង ជ្រើសរើសតំណាងសិល្បករ ខ្មែរ ផ្នែកចម្រៀងសម័យ ចូលរួមការប្រគំតន្រ្តី ដើម្បី​ផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក នៅលើទឹកដី សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ។  បើតាមគម្រោងតារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងចេញសម្តែងនៅសហរដ្ឋអាមេរិក ថ្ងៃទី ២៨ […]