សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវការគូសបញ្ជាក់ពីប្រជាប្រិយភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅស្រុក

កម្ពុជា-ថៃ បានឯកភាពបន្តពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង

លោក គូម៉ា ប៉ះ លោក ខាន់ ជេមស៌ លើកដំបូងក្នុង MV ចម្រៀង « នែ ! អាប្អូនពៅ »កក្រើកឆាក Galaxy ក្នុងឈុតជំនាន់ទសវត្សរ៍ទី ៦០ !

តារាចម្រៀងរូបសង្ហារលោក គូម៉ា បានប៉ះគ្នាជាមួយដៃគូចម្រៀងលោក ខាន់ ជេមស៌ ជាលើកដំបូងក្រោយចូលផលិតកម្ម Galaxy Navatra តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « នែ ! អាប្អូនពៅ »

អ្នកឧកញ៉ា លឹម ហេង៖ក្រុមហ៊ុនក្នុងស្រុកជិត១០០ទៅចូលរួមវេទិកាធុរកិច្ចអាមេរិក-កម្ពុជានៅទីក្រុងញ៉ូយ៉ក

វេទិកាធុរកិច្ចអាមេរិក-កម្ពុជាដែលគ្រោងធ្វើឡើងនៅទីក្រុងញ៉ូយ៉កមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ថ្ងៃទី២៣ខាងមុខនេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបង្ហើបប្រាប់ថាមានក្រុមហ៊ុនក្នុងស្រុកជិត១០០ក្រុមហ៊ុនបានទៅចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សម្ដេចបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងបន្តដាំដើមឈើ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ ដើម្បីកម្ពុជាក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានល្អ

គ្រាន់តែតម្លៃខ្លួនឡើងខ្ពស់ រ៉ាប៊ឺ រៀបចំឡើងវីឡាថ្មីតម្លៃជិតកន្លះលានដុល្លារ 

កញ្ញា រ៉ាប៊ឺ ទើបតែប្រកាសទទួលការងារធំៗដោយទទួលបានតម្លៃខ្លួនខ្ពស់មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣ តារាស្រីសិចស៊ីរូបនេះ បានរៀបចំពិធីឡើងកេហដ្ឋានថ្មីតម្លៃជិតកន្លះលានដុល្លារនៅម្តុំព្រលានយន្តហោះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ

កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

រដ្ឋអនុញ្ញាតិឲ្យក្រុមអ្នកវិនិយោគបង្កើតរោងចក្រសហគ្រាសចំនួន ៨ទីតាំងនៅតាមបណ្តាខេត្ត

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ក្រុមហ៊ុនជប៉ុនមួយ ជួយបំពាក់ឧបករណ៍បំភ្លឺផ្លូវប្រភេទ Pikalotto លើផ្លូវជាតិចំនួន៤ខ្សែ នៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកដល់ពេលនេះ មានផ្លូវជាតិចំនួន៤ខ្សែហើយ ដែលត្រូវបានបំពាក់ឧបករណ៍បំភ្លឺផ្លូវ Pikalotto ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់