រឿងអីមិនកក្រើក បើ ហ្វេនហ្វេន ជូនដំណើរ ភឹម ស្រីនោ ទៅប្រកួតលើឆាកអន្តរជាតិលេងសុទ្ធដង្ហែរក្បួន ស៊ីក្លូ និង ឆៃយុំា បែបនេះ !

កញ្ញា ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 បានចេញដំណើរទៅប្រទេស វៀតណាម កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយមាន Miss Grand Cambodia Top 5 ទាំង ៤ រូប និងកញ្ញា ពេជ្រ​ វត្តីសារ៉ាវឌី ជូនដំណើរដោយផ្ទាល់ ជាពិសេសគឺ ហ្វេនហ្វេន បានរៀបចំដង្ហែរក្បួន ស៊ីក្លូ យ៉ាងកក្រើកនៅព្រលានយន្តហោះអន្តរជាតិ អមដោយវង់ភ្លេង ឆៃយុំា

ឯកឧត្តម ឌី វិជ្ជា ប្រតិកម្មនឹងការលើកឡើងដែលចោទមកលើមន្រ្តីរាជរដ្ឋាភិបាល ពីគណនីហ្វេសប៊ុក E-Book Cambodia 

ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ បានចេញមកប្រតិកម្មនឹងការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ E-Book Cambodia ដែលបានសរសេរចោទមន្រ្តីរាជរដ្ឋាភិបាលយកប្រាក់ខែរាស្ត្រធ្វើអ្វី មិនចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមានទៅកាន់ពិភពលោកពាក់ព័ន្ធវិស័យទេសចរណ៍

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រង និងបញ្ជៀសទឹកបានដោយមិនឱ្យជន់លិចតំបន់ប្រាសាទ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងដើម្បីគ្រប់គ្រង និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ

ស្អែកនេះ NEA រៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជិត ២ ពាន់កន្លែង

ក្រុមហ៊ុន និងរោងចក្រធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៧០៦ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សុគន្ធ និសា វិលវិញយ៉ាងតក់ក្រហល់ទាំងបំណងប្រាថ្នាធំមិនទាន់សម្រេច

បំណងប្រាថ្នាធំរបស់តារាចម្រៀង សុគន្ធ និសា នៅមិនទាន់បានសម្រេចផង នាងបានហោះពី សហរដ្ឋអាមេរិក មកប្រទេស កម្ពុជា វិញទាំងតក់ក្រហល ដើម្បីចូលរួមក្នុងពិធីមង្គលការធំមួយ

ខំលាក់យូហើយកូនខ្មែរ ឥស្លាម ណាតាហ្សា ដាច់ចិត្តបង្ហាញមុខសង្សារក្នុងថ្ងៃកំណើត

ស្របពេលដែលតារាសម្តែងនិងជាពិធីការិនី ណាតាហ្សា ប្រកាសចូលសិល្បៈវិញ នាងក៏បានបង្ហាញពីមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យអ្នកគាំទ្របានស្គាល់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងមកនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត សោកស្តាយក្រុមអ្នកវិភាគ និងវិទ្យុបរទេសមួយ មិនហ៊ាននិយាយផ្សាយពីសមិទ្ធផលការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ការសង្ស័យលើក្រុមអ្នកវិភាគមួយចំនួនមិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល

កម្ពុជា រកចំណូលបានជាង ២៧៣ លានដុល្លារ ពីការនាំចេញកៅស៊ូ គិតត្រឹម៨ខែ ឆ្នាំនេះ

គិតត្រឹមរយៈពេល​៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហា​កន្លងមកនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើងទៅកាន់ទីផ្សារអន្តរជាតិ នឹងរកចំណូលបានជិត ២៨០លានដុល្លារអាមេរិក

ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងទេសចរឱ្យចង់ទៅគយគន់

តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ

អភិបាលរងស្រុកបុរីជលសារម្នាក់ ត្រូវបាន ACU កោះហៅរឿងចាត់ចែងលុយ៦ពាន់ដុល្លារ

លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃខែតុលា ២០២២ មិនទាន់បាន១ឆ្នាំស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅចូលបំភ្លឺរឿងភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ