ទីបំផុតកញ្ញា ប៊េប៊ី បានវិលមកវិញនិងធ្វើតាមបេះដូងខ្លួនឯង

ក្រោយបោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ ពេលនេះតារាសម្តែង និង ចម្រៀង កញ្ញា ប៊េប៊ី បានវិលមកកាន់វិស័យចាស់ឡើងវិញហើយ ហើយនាងនឹងធ្វើតាមបេះដូងខ្លួនឯង ដោយមិនបណ្តោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ

NEA ៖ ឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងត្រៀមស្វាគមន៍ដល់យុវជនកម្ពុជា

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងត្រូវបានរៀបចំឡើក្នុងខែវិច្ឆិកា ខាងមុខនេះ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជនកម្ពុជាផងដែរ

សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស

វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ

ដឹងតែកក្រើកហើយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងដឹកដៃកូនប្រុសទាំង ៣ ទៅសម្តែងនៅប្រទេស អូស្រ្តាលី រួមគ្នា 

តាំងពីឡើងងារជាឧកញ៉ាជាង២ ឆ្នាំមកនេះ តារាចម្រៀងលោក ព្រាប សុវត្ថិ កម្រនឹងចេញទៅសម្តែងនៅក្រៅប្រទេសណាស់ ដោយឡែកចុងក្រោយនេះ បន្ទាប់ពីបានចេញទៅសម្តែងនៅប្រទេស កូរ៉េ មុនអំឡុងបុណ្យភ្ជុំបិណ្ឌមក ស្រាប់តែពេលនេះលោកមានគម្រោងនឹងចេញទៅសម្តែងនៅប្រទេស អូស្រ្តាលី ជាបន្តទៀតរួមជាមួយកូនប្រុសជាទីស្រឡាញ់ទាំង ៣ នាក់

ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទីពីរ ក្នុងតំបន់អាស៊ាន ដែលចំណាយច្រើនបំផុតលើវិស័យយោធា

យោងតាមទិន្នន័យ ទទួលបានពីក្រុមវិភាគ GlobalData បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ីក្លាយជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចំណាយច្រើនបំផុត នៅក្នុងវិស័យយោធា ជាមួយថវិកាសរុប ៨,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ។ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចំណាយលើវិស័យយោធារបស់ប្រទេសនេះ ត្រូវបានគេព្យាករថានឹងមានការកើនឡើងដល់ ៩,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៨ ខាងមុខ។ លោក Abhijit Apsingikar អ្នកវិភាគលើវិស័យអវកាស […]

កញ្ញា មាន សូនីតា បានវេចនំអន្សោមជូនម្តាយក្មេកប៉ុហ្នឹងហើយ នៅតែមិនបង្ហាញមុខមាត់គូស្នេហ៍ទៀត ! 

តារាសម្តែង មាន សូនីតា នៅតែព្យាយាមលាក់បាំងរឿងគូស្នេហ៍ បើទោះបីជានាងធ្លាប់បង្ហើបចង់រៀបការនៅបំណាច់ឆ្នាំ ២០២៣ នេះក្តី ជាក់ស្តែងក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងមក នាងនិងគូស្នេហ៍កាន់តែ បង្ហាញភាពផ្អែមល្ហែម និងបានបណ្តើរគ្នាទៅវត្តរួមគ្នាយ៉ាងមានក្តីសុខបំផុត 

ចប់បុណ្យភ្ជុំបិណ្ឌភ្លាម Idol តន់​ ចន្ទសីម៉ា ចេញ MV ចម្រៀងថ្មីនិយាយពីការ « តស៊ូ » 

តារាចម្រៀង តន់ ចន្ទ សីម៉ា បានបង្ហើរសំនៀងថ្មីមួយបទដ៏ទាក់ទាញបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌចប់ ដោយ MV ចម្រៀងថ្មីនេះមានចំណងជើងថា « តស៊ូ » ដែលច្រៀងរៀបរាប់ពីការតស៊ូ

សម្ដេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា រួមគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy Navatra ធ្វើឱ្យកក្រើកឆាកតន្រ្តី នៅ បាងកក ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ក្នុងថ្ងៃកាន់បិណ្ឌ ៩ 

បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីធំនៅប្រទេស កូរ៉េ ផលិតកម្ម Galaxy Navatra ក៏បានដឹកនាំតារាចម្រៀងជាច្រើនរូបទៅចូលរួមប្រគំតន្រ្តីនៅទីក្រុង បាងកក ប្រទេស ថៃ រួមជាមួយនិងពិធីកាន់បិណ្ឌ (បិណ្ឌ ៩ ) ក្រោមការដឹកនាំរបស់អ្នក ឧកញ៉ា ឡេង ប្រុស សហការជាមួយស្ថានទូត ក្រុមហ៊ុន និងក្រុមការងារផ្សេងៗទៀត ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង