គ្រូទាយតាមអនឡាញ ឧកញ៉ា លី សាម៉េត ខំប្រឹងបកស្រាយប្រតិកម្មឆ្លើយតបលោកជំទាវឧកញ៉ា ហ៊ុន សុីណាត 

ឧកញ៉ាល្បីឈ្មោះកំពុងមានរឿងរ៉ាវពាក់ព័ន្ធនឹងវិវាទជាមួយក្រុមហ៊ុនដំឡើងកញ្ជក់ជាមួយ និងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លី សាម៉េត បានប្រតិកម្មនឹងការបកស្រាយរបស់លោកជំទាវឧកញ៉ា​ ហ៊ុន ស៊ីណាត ថា លោកគ្រូទាយតាម Online ឯងហ្នឹងក៏ខំបកស្រាយអីម្លេះហើយការបកស្រាយគ្រូទាយឯងហ្នឹងវ៉ល់ៗ លោកជំទាវស្ដាប់មិនយល់ទេរឿងដាក់ទុនរកស៊ីគេមានរឿងរួចហើយបានមកដាក់ទុនក្រោយ

សម្តេចធិបតី៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា  ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព

សម្ដេចធិបតីចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាល ថាជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

ពីវេទិកាអធីបតី នៃពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្ដីរីករាយចំពោះវិសាលភាពនៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រូពេទ្យគ្រប់រូប បម្រើសេវាសុខភាពសារធារណៈជូនពលរដ្ឋឱ្យអស់លទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការ​នូវកម្មវិធី ទី១ នៃគោលនយោបាយ​ជាអាទិភាព​ទាំង៦ គឺ «ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់គ្រួសារ​ងាយរងហានិភ័យ» នៅព្រឹក​ថ្ងៃទី២៤ ខែតុលានេះ

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង

បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា យោធាកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ជាផ្លូវការ

ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី

សភាកម្ពុជា-ឡាវ-វៀតណាម ដាក់ចេញយុទ្ធសាស្រ្តចម្បងៗ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ

គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញនូវ អនុសាសន៍ និងដំណោះស្រាយ ដើម្បីធ្វើជាយុទ្ធសាស្រ្តជំរុញឱ្យមានការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាប់ប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រនៅអារ៉ាប់ប៊ីសាអូឌីត

នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ ខែតុលា សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមវេទិកាវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ រដ្ឋធានីប៉េកាំង ប្រទេសចិន និងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ គួររម្លឹកថា ក្រៅពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ តុលា  នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីនិងពិភាក្សាការងារជាមួយឥស្សរជនបរទេសមួយចំនួនផងដែរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះមានដូចជា នាយករដ្ឋមន្រ្តីវៀតណាម នាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍនិងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត  ជាដើម។ គួរបញ្ជាក់ថា​ កិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ […]

គ្រប់មេដឹកនាំកំពូលចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ានមិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន

លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងថា គ្រប់មេដឹកនាំកំពូល (ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន

ស៊ឹម ស្រីនិច្ច លេចមុខក្នុងរឿងថ្មី កាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស៍យបែកបាក់ស្នេហ៍ក្រោយបានដករូបគូស្នេហ៍ចេញពី ហ្វេសប៊ុក អស់

ស្របពេលដែលតារាសម្តែង ស៊ឹម ស្រីនិច្ច កំពុងលេចមុចនៅក្នុងរឿង « សង្សារ ១៤ថ្ងៃ » ស្រាប់តែធ្វើឱ្យ អ្នកគាំទ្រជាច្រើនគិតថា ជីវិតស្នេហានាងបានបរាជ័យហើយ ក្រោយពីនាងបានដករូបគូស្នេហ៍ចេញ ពី ហ្វេសប៊ុក អស់