ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត

កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហការដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា

ស៊ីន យូប៊ីន មកពីឆែកសុខភាពភ្លាម ឡើងយន្តហោះទៅ សឹង្ហបុរី ជាមួយបុរសសង្ហា នូ ឧសភា ភ្លែត 

តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានដឹកដៃបុរសសង្ហា នូ ឧសភា ឡើងយន្តហោះទៅប្រទេស សឹង្ហបុរី កាលពីព្រឹកថ្ងៃទី ៣០​ខែ តុលា នេះ បន្ទាប់ពីត្រឡប់មកពីឆែកសុខភាពនៅប្រទេសរួច

កញ្ញា ឌួង ហ្សូរីដា ការរៀបចំកម្មវិធីជួបជុំសិល្បករចាស់ជរាពិតជាមានសារៈសំខាន់ ! 

កញ្ញា ឌួង ហ្សូរីដា ដែលជាពិធីការិនីល្បីឈ្មោះមួយបានសរសើរពីការរៀបចំកម្មវិធីជួបជាមួយសិល្បកររៀមច្បង និង សិល្បករថ្មីចាស់ចំនួន ៥០០ នាក់ កាលពីថ្ងៃទី ២៧​ ខែ តុលា កន្លងមកនេះ ក្រោមការរៀបចំរបស់ សមាគមមិត្តសិល្បៈ

តារាចម្រៀងល្បីឈ្មោះ Taylor Swift ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់នៅអាមេរិក

កញ្ញា Taylor Swift គឺជាតារាចម្រៀងស្រីល្បីឈ្មោះ បោះសម្លេងទូទាំងពិភពលោក បានក្លាយជាមហាសេដ្ឋីស្រី ដែលកើបទ្រព្យពីបាតដៃទទេវ័យក្មេងបំផុត ប្រចាំសហរដ្ឋអាមេរិក

KOICA ប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីឱ្យកម្ពុជាមានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់២០៥០ 

KOICA នឹងប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅថា KOICA

ក្រសួងការងារ៖ អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam (សារដារ អ៊ូម៉ារ អាឡាម) តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ

គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ គិតត្រឹមឆមាទី១ ឆ្នាំ២០២៣

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ ដើម្បីពង្រឹងវិស័យ បើគិតត្រឹមឆមាទី១ ឆ្នាំ២០២៣នេះ

ខុសពីការរំពឹង ហ៊ិន ច័ន្ទនីរ័ត្ន រៀបចំពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញទាំងការស្លៀកពាក់និងតុបតែងខ្លួន ! 

អ្នកគាំទ្រជាច្រើនគិតថា ពិធីភ្ជាប់ពាក្យកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅក្នុងថ្ងៃនេះនិងរៀបចំឡើងយ៉ាងធំដុំ និងតុបតែងយ៉ាងស្រស់ស្អាត មិនចាញ់តារាល្បីមួយចំនួនឡើយ ផ្ទុយទៅវិញ ហ៊ិន ច័ន្ទនីរ័ត្ន បែរជារៀបចំពិធីភ្ជាប់ពាក្យខ្លួនយ៉ាងសាមញ្ញបំផុត ទាំងការស្លៀកពាក់ និង ការតុបតែងខ្លួន

សម្រេចបិទ និងលុបបំបាត់សេវាឯកជនបន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ គឺជាព័ត៌មានបំផ្លើសខុសពីការពិត

ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៦ ខែតុលាម្សិលមិញបានចេញមកបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ និងបានស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់