បឹងស្នោ ជាកន្លែងទាក់ទាញភ្ញៀវទេសចរ អង្គុយលំហែមើលថ្ងៃរៀបអស្ដង្គត និងទស្សនាហ្វូងបក្សាបក្សីរាប់ពាន់ក្បាល

បឹងស្នោមានទំហំ ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង (ទីរួមខេត្ត ឧត្តរមានជ័យ )

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ព្រោះតែសិក្សាមិនចប់ថ្នាក់បណ្ឌិត ទើបមិនយល់ពីការសរសេរបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺឈរលើភាពជាក់ស្តែងនិយម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២វិច្ឆិកានេះបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល

បុរសម្នាក់ចោទអាជ្ញាធរមន្រ្តីអត្រានុកូលដ្ឋាន ចម្លងគល់បញ្ជីខុសនាំទុកដល់ពលរដ្ឋទៅតុលាការ

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កែវ សុជាតិ បានសម្តែងសោកស្តាយមន្ត្រីអត្រានុកូលដ្ឋាន​ ធ្វើរឿងហួសហេតុពេកហេីយ នាំទុក្ខឲ្យប្រជាជន ដោយមិនទទួលស្គាល់កំហុសរបស់ខ្លួន

បណ្ដុះគំនិតសប្បុរសធម៌! លេចមុខកូនស្រីថៅកែGalaxy ចាស្មីន ក្នុងសកម្មភាពមនុស្សធម៌កាន់តែច្រើន

ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មួយរយៈចុងនេះសង្កេតឃើញនូវតាមបណ្តាញសង្គម បានបន្តចុះការងារសប្បុរសធម៌ជាច្រើននៅតាមស្រុកភូមិជាមួយម្ដាយ ដោយចុះទៅចែកអំណោយដល់ជនក្រុមគ្រួសារមានជីវភាពក្រីក្រជាបន្តបន្ទាប់

ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការក្លែងព្រះរាជសារ!!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ  បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣

ភ្ជាប់ពាក្យមិនទាន់បានមួយសប្តាហ៍ផង ហ៊ិន ច័ន្ទនីរ័ត្ន ប្រឹងសម្រកគីឡូយករាងស្លីមស្អាតដើម្បីក្លាយជាកូនក្រមុំលេចធ្លោប្រចាំឆ្នាំ

នៅសល់ជាងមួយខែទៀតពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការជាមួយគូដណ្តឹងរបស់ខ្លួនហើយ ប៉ុន្តែដើម្បីឱ្យក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាត និងលេចធ្លោប្រចាំឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រឹងប្រែងថែរក្សាសម្រស់ និងសម្រកគីឡូឱ្យមានរាងស្លីមស្អាត មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់

១០ខែ ឆ្នាំនេះ៖ ពន្ធដារ ប្រមូលចំណូលពន្ធ បានជាង ៣ពាន់លានដុល្លារ សម្រេចជិត៨៦% នៃផែនការ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងជិត ៨៦ % នៃផែនការប្រចាំ ឆ្នាំ២០២៣

សម្តេចពិជ័យសេនា ទៀ បាញ់ នាំកូនប្រុស២រូបជួបអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរដ្ឋធានីប៉េកាំង 

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យតុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរដ្ឋធានីប៉េកាំង នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត