នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ បានផ្ញើសារលិខិតជូនចំពោះលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា

ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ 

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ កុំយកលុយទៅធ្វើសួនច្បារធំៗ ខណៈនៅស្រុកឃុំសង្កាត់អត់មានផ្លូវស្អាត

 ក្នុងឱកាសអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់

ចំរើន សុភ័ក្រ្ត នឹងរៀបការនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ពាក្យចចាមអារាម !

តារាចម្រៀង ចំរើន សុភ័ក្រ្ត និងគូដណ្តឹងបានភ្ជាប់ពាក្យ និងគ្នាយូឆ្នាំមកហើយ តែរកវេលាល្អរៀបការមិនឃើញសោះ ដោយសារតែមានបញ្ហាផ្សេងៗកើតឡើង ដោយឡែកពេលនេះនាងបានកំណត់ពេលវេលាល្អដើម្បីរៀបការ និងបញ្ចប់ពាក្យចចាមអារាមទាំងអស់

សម្តេចប្រធានរដ្ឋសភា៖ ជាង៥០០ឆ្នាំលើកទី១កម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ដោយសន្តិភាព និងរលូន

ក្នុងពិធីបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។  សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ […]

ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតប ៥ចំណុច ទៅកាន់វិទ្យុអាស៊ីសេរី

ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងប្រតិកម្មទៅកាន់វិទ្យុបំរើបរទេស អាស៊ីសេរីបែបនេះថា ការប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ! ឯកឧត្តមបន្តថា នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។  បើតាមឯកឧត្តម ប៉ែន បូណា បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសន៍មិនពិបាកទេ ៖ ទី១៖ ត្រូវគោរពច្បាប់កម្ពុជា ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣៖ […]

បវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា ចន សុទីម៉ា ភ័យផង អរផង ពេលឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

កញ្ញា ចន សុទីម៉ា បានឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ប៉ុន្តែមុននឹងចេញទៅប្រកួត នាងមានអារម្មណ៍ ភ័យផង អរផង ដោយសារតែនេះជាលើកដំបូងដែលនាងមានឱកាសបានចេញទៅប្រកួតក្រៅប្រទេស តែទោះជាយ៉ាងណា ចន សុទីម៉ា ប្តេជ្ញាចិត្ត តស៊ូ ជំនះគ្រប់ឧបសគ្គដើម្បីទទួលបានពិន្ទុល្អក្នុងការប្រកួត ហើយអាចនាំ កម្ពុជា ចូល Top ណាមួយ

បំពេញតាមសំណូមពរ Fanរសជាតិថ្មី « Y U GO » ពីតារាចម្រៀង ហ៊ិន លីដា Fit ជាមួយតារាចម្រៀងរ៉េប K- LA ស្វាគមន៍ដើមខែថ្មី !

ប៉ះគ្នានៅក្នុងបទចម្រៀង « Y U Go » ធ្វើ​ឱ្យតារាចម្រៀងស្រី ហ៊ិន លីដា  និងតារាចម្រៀង រ៉េប K-LA  កាន់តែផ្ទុះខ្លាំងក្នុងវិស័យចម្រៀង រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មហាជន

ឯកឧត្ដម ស សុខា ព្រមាននគរបាលកុំពាក់ព័ន្ធគ្រឿងញៀន បើរកឃើញអាចបណ្ដេញចេញពីក្របខណ្ឌ

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម

ថៅកែអចលនទ្រព្យមួយរូប ប្រកាសឲ្យដី១ឡូតិ៍តម្លៃជិត១ម៉ឺនដុល្លារដល់កីឡាករ ព្រំ សំណាង

ខណៈកាលប្រកួតរវាងកីឡាករ ព្រំ សំណាង និងកីឡាករភូមាជិតដល់ថ្ងៃឡើងសង្វៀនប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកានេះ ថៅកែអចលនទ្រព្យមួយរូបប្រកាសឲ្យដី១ឡូតិ៍ដល់លោក ព្រំ សំណាង បើទោះប្រកួតចាញ់ឬឈ្នះក្តី