កាន់តែល្បី ស៊ីន យូប៊ីន មានអង្គរក្សដើរតាមជាប់គ្រប់ជំហាន ! 

នៅក្នុងពិធីសម្ពោធរឿង « ប្រុសលក់ខ្លួន » របស់ផលិតកម្ម LD កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា កន្លងមកនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព​ ស៊ីន យូប៊ីន បានយកបាច់ផ្កាយ៉ាងស្រស់ស្អាតជូនបុរសសង្ហា ខាត់​ វ៉ៃហុំាង ធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តខ្លាំង ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាស្រីរូបនេះ មានអង្គរក្សដើរតាមខ្លួនជាប់ ខុសប្លែកពីសព្វដង

មនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន ហើយសមត្ថកិច្ចបិទទីតាំងខារ៉ាអូខេ SKY KTV

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានសម្រេចបិទទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងនេះនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០២៣

មានរឿងអ្វី សុខៗ គឹម លីហ្សា បែរជាប្រកាសថា វីឡាតម្លៃរាប់សែនដុល្លារដែលទិញរាប់ឆ្នាំ ជារបស់ឪពុកទុកសម្រាប់ចៅទៅវិញ ? 

ស្របពេលដែលបង្ហាញខ្លួនជាមួយវីឡាតម្លៃរាប់សែនដុល្លារដែលទើបនិងសាងសង់រូបរាល់កាលពីពេលថ្មីនេះ ស្រាប់តែតារាស្រី គឹម លីហ្សា ប្រកាសថា វីឡានោះគឺជារបស់ឪពុកខ្លួនទិញទុកសម្រាប់ចៅៗទៅវិញ

លោក ជុំ លីណូ លេចមុខជាមួយភរិយាក្នុងអាជីវកម្មថ្មីខណៈពេលក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra

ទើបតែប្រកាសចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក ជុំ លីណូ បានលេចមុខជាមួយភរិយាក្នុងថ្ងៃសម្ពោធអាជីវកម្មថ្មី ដើម្បីបង្កើនប្រាក់ចំណូល

ឧកញ៉ា ព្រាប សុវត្ថិ រៀបចំពិធីជប់លៀង និងឧបត្ថម្ភថវិកា ២ពាន់ដុល្លារជូនកីឡាករ ខ្មែរ ដែលឈ្នះខ្សែក្រវាត់គុនខ្មែរ នៅប្រទេស អូស្រ្តាលី !

ឧកញ៉ាប ព្រាប សុវត្ថិ មិនត្រឹមតែបានរៀបចំពិធីជប់លៀងដល់កីឡាករ ខ្មែរ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោកប៉ុណ្ណោះទេ លោកថែមទាំងបានផ្តល់ថវិការចំនួន ២ ពាន់ដុល្លារដល់កីឡាករ ខ្មែរ ផងដែរ

នៅតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ! ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់

លំដាប់រងទី ១ កុយ អេណា កំពុងវិឌ្ឍន៍ខ្លួនក្លាយជាតារាបង្ហាញម៉ូដដើម្បីចេញកើបលុយទាំងក្នុងនិងក្រៅប្រទេស

បើទោះបីជាមានឈ្មោះត្រឹមតែជាកញ្ញាឯកលំដាប់រងទី ១ តែ កញ្ញា កុយ អេណា ហាក់មានយីអ៊ុនខ្ពស់ព្រោះត្រូវបានបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ ហើយចុងក្រោយនេះនាងកំពុងវិឌ្ឍន៍ខ្លួនក្លាយទៅជាតារាបង្ហាញម៉ូដ ដើម្បីបន្ថែមប្រាក់ចំណូល

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រៅពីផ្តល់សេវារដ្ឋបាល, ការពារសន្តិសុខ ក្រសួងមហាផ្ទៃ ដើរតួរនាទីដ៏សំខាន់ ក្នុងការជំរុញគោលនយោបាយរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ក្រសួងមហាផ្ទៃ បានដើរតួរនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ ឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ បានផ្ញើសារលិខិតជូនចំពោះលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា

ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ 

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ