សមិទ្ធផលអគារសិក្សាថ្មីចំនួន២ខ្នង ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សាលារៀន អ៊ាក ហួរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដែលមានទីតាំងស្ថិតក្នុងភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម វង្សី វិស្សុត ជួបក្រុមការងារបណ្ឌិត សុខ ទូច សែ្វងយល់ពីបញ្ហាប្រឈមក្នុងការបំពេញការងារ

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។ គួរបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ

តាមពិត ផេន ខេក លេចមុខក្នងរឿង « ប្រុសលក់ខ្លួន » ដោយចៃដន្យ ពេលទៅគាំទ្រ ពេជ្រ វត្តីសារ៉ាវឌី 

ជារឿងចៃដន្យបំផុតដែល តារាកំប្លែងភេទី ៣ ផេន ខេក មានវត្តមាននៅក្នុងរឿង « ប្រុសលក់ខ្លួន » ជាមួយតារាសម្តែងល្បីមួយចំនួន សូម្បីតែរូបនាងផ្ទាល់ ក៏មិនដែលគិតថា អាចនឹងបានចូលរួសម្តែងនៅក្នុងភាពយន្តល្បីល្បាញមួយនេះដែរ

ប្រធានាធិបតីបារាំង សន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III ក្នុងព្រះបរមរាជវាំង

ដោយតបទៅព្រះរាជសំណើរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏​ទាក់ទាញ​សម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក

អ៊ិន លក្ខិណា ផ្លាស់ប្តូរមុខមាត់ថ្មី ទាំង សប្បុរ សក់ និង រូបរាង ដើម្បីមានហាងឆេងខ្ពស់ក្នុងសិល្បៈនិងកុំឱ្យហ្វេនហ្វេនជ្រិញមុខ ! 

ធ្លាប់តែឃើញកញ្ញា អ៊ិន លក្ខិណា សប្បុរស្រអែម សក់ខ្មៅរលោង រួមទាំងតុបតែងខ្លួនធម្មតាៗ តែពេលនេះកញ្ញា អ៊ិន លក្ខិណា ដែលជាកញ្ញាឯកលំដាប់រង ទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានប្រែប្រួលហើយ ដើម្បីកុំឱ្យហ្វេនហ្វេនជ្រិញមុខពេក ជាពិសេសគឺដើម្បីទទួលបានការងារថ្មីៗក្នុងវិថីសិល្បៈផងដែរ 

សុខ សោម៉ាវត្តី មិនស្តាយក្រោយស្ពាយឈ្មោះជា Single Mom ទោះបរាជ័យស្នេហាច្រើនលើក នៅតែចង់បានគូថ្មី 

តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី បរាជ័យរឿងស្នេហាច្រើនលើកមកហើយ ហើយនាងនៅតែចង់មានដៃគូថ្មីជាបន្តបន្ទាប់ នាងមិនស្តាយក្រោយឡើយដែលមានឈ្មោះជា Single Mom 

អាជ្ញាធរជាតិអប្សរាពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ

អតីត Freshy Girl លេខ១ វ៉ាន់ សម្ពស្ស ឧត្តមភរិយាមហាសេដ្ឋីវ័យក្មេង ហេង សិទ្ធី មានជីវិតដូចព្រះនាង

បើទោះបីលោកជំទាវ វ៉ាន់ សម្ផស្ស បោះបង់អាជីពសិល្បៈយូឆ្នាំហើយយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពនៅតែមានដដែលពីអ្នកគាំទ្រ ដោយសារនៅលើបណ្តាញសង្គមលោកជំទាវតែងបង្ហោះរូបភាពផ្អែមល្ហែមក្រោមការថ្នាក់ថ្នមពីសំណាក់មហាសេដ្ឋីវ័យក្មេង អ្នកឧកញ៉ា ហេង សិទ្ធី ទាំងក្នុងមុខជំនួញ និងសកម្មភាពមនុស្សធម៌