ទំនាក់ទំនង ស៊ឹម ស្រីនិច្ច និងគូស្នេហ៍នៅផ្អែមល្ហែមប្រសិនបើគ្មានភាពផិតក្បត់ !

ដើម្បីបញ្ចប់ពាក្យចចាមអារាមបែកបាក់ជាមួយគ្នាស្នេហ៍ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបញ្ជាក់ច្បាស់ថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដូចដើម ប្រសិនបើគ្មានភាពផិតក្បត់

មិនគួរឱ្យជឿ ពេជ្រ ចរណៃ មានញាណពិសេសអាចដឹងហេតុការណ៍មុន !

មានទស្សនិកជនតិចតួចណាស់ដែលបានដឹងថា តារាស្រីពូកែខាងក្បាច់គុន ល្បុក្កតោ គឺកញ្ញា ពេជ្រ ចរណៃ មានញាណពិសេស ដែលអាចដឹងហេតុការណ៍មុនពេលកើតឡើងចំពោះនាង

ឯកឧត្តម ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia)ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា

ឆ្លងកាត់វគ្គសំខាន់ៗ កញ្ញា ចន សុទីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជន កម្ពុជា សូម្បីតារាលំដាប់ប្រទេស  ឱក សុគន្ធកញ្ញា បានផ្ញើសារជូនពរពីចម្ងាយ យ៉ាងកក់ក្តៅ !

ស្របពេលការប្រកួត Miss Universe 2023 បានឈានដល់វគ្គសំខាន់ៗ ចន សុទីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានសិល្បករ ខ្មែរ ជាច្រើនបានផ្ញើសារ លើកទឹកចិត្តកញ្ញា ចន សុទីម៉ា ដែលជាបេក្ខភាពតំណាងប្រទេស កម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិលើកនេះ ឱ្យនាងទទួលបានជោគជ័យក្នុងការប្រកួត ជាក់ស្តែងតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានផ្ញើសារយ៉ាងកក់ក្តៅដល់បេក្ខភាពរូបនេះផងដែរ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េបង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់

ក្រោយមានការតវ៉ាពីអាជីវកររឿងចាប់ឃាត់ទំនិញដែលបានកំពុងរក្សាទុក គយចេញមកបកស្រាយហើយ

នាពេលថ្មីៗកន្លងមកនេះ មានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញរត់គេចពន្ធ នៅខាងមុខសាខាគយនិងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញដែលបានគេចវេះកាតព្វកិច្ចពន្ធនិងអាករ និងបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាសនិងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញរត់គេចពន្ធ ដែលបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះកំពុងដឹកទំនិញគេចពន្ធបំពានច្បាប់និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូបដែលបានបាញ់បោះសេរីនៅភ្នំគិរីរម្យ ដកចេញពីក្របខណ្ឌហើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបានបាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះត្រូវបានដកចេញពីក្របខណ្ឌ ហើយសម្តេច ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬ មន្រ្តីរាជការណាដែលធ្វើការបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើមនោះ

ទិញគ្រឿងផ្សំពីច្បារអំពៅ មកច្នៃខ្ចីនៅបឹងសាឡាង, ផ្សារនាគមាស ផ្សារដើមគរ សមត្ថកិច្ចរកឃើញមានសារធាតុគីមីហាមឃាត់

អាជ្ញាធរពាក់ព័ន្ធ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សមិទ្ធផលអគារសិក្សាថ្មីចំនួន២ខ្នង ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សាលារៀន អ៊ាក ហួរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដែលមានទីតាំងស្ថិតក្នុងភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម វង្សី វិស្សុត ជួបក្រុមការងារបណ្ឌិត សុខ ទូច សែ្វងយល់ពីបញ្ហាប្រឈមក្នុងការបំពេញការងារ

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។ គួរបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ