តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានកម្មករនិយោជិតកំពុងធ្វើការងារជាង ២ម៉ឺននាក់

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់ ត្រឹមខែសីហា ឆ្នាំ២០២៣

ក្តៅចិត្តរឿងគេថាទៅវះកាត់កែសម្ផស្ស និងកែដើមទ្រូង គាប់ចិត្ត ឆឹម សក្កដា ស្រាប់តែ ពេជ្រ សោភា ចេញសារភាពរឿងនេះ ! 

ក្តៅចិត្តរឿងគេថា ទៅវះកាត់កែសម្ផស្ស និង កែដើមទ្រូង ដើម្បីគាប់ចិត្តលោក ឆឹម សក្កដា ស្រាប់តែតារាចម្រៀង ពេជ្រ សោភា សារភាពថា ខ្លួនបានទៅកាត់ស្លាបច្រមុះ តែមិនបានកែសម្ផស្ស ឬ កែដើមទ្រូងដើម្បីគាប់ចិត្តនរណាម្នាក់ទេ

សុគន្ធ និសា បរាជ័យរឿងយកកូន តែបែរជាទៅគ្លីនីកកែសម្ផស្សចាក់រំលាយខ្លាញ់ឱ្យមានរាងស្អាត 

ស្របពេលបរាជ័យក្នុងការយកកូនជាលើកទី ៣ តារាចម្រៀង សុគន្ធ និសា បានព្យាយាមទៅហាងកែសម្ផស្ស ជួបជាគ្រូពេទ្យជំនាញ ដើម្បីសិក្សាពីការថែរក្សាសម្រស់ឱ្យនៅស្រស់ស្អាត និង ចាក់រំលាយខ្លាញ់ឱ្យមានរាងស្អាត មិនចាស់ទៅតាមវ័យ

១០ ខែឆ្នាំនេះ៖ មានយានយន្ត ១៥ ៥១៥គ្រឿង បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្មវិធីApp

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣

ម្ចាស់ជ័យលាភីនៃកម្មវិធីបញ្ញវន្តឌីជីថល៦រូបទស្សនៈកិច្ចក្រុមហ៊ុនល្បីៗ Googleនិង Metaនៅសិង្ហបុរី

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរីពីថ្ងៃទី១៣ដល់១៦ខែវិច្ឆិកា២០២៣នេះ

មូលហេតុមិនគោរពបទបញ្ជានិងវិន័យ សម្តេចធិបតីបណ្តេញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចលុបឈ្មោះវរសេនីយ៏ឯក ទៀវ ម៉ារឌី មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តល់អនុសាសន៍ចំនួន១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាក្នុងកិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា

អាជ្ញាធរ ប្រាប់សាធារណជន កុំប្រព្រឹត្ត លេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

ក្នុងចំណោមសិស្សជាង២ពាន់នាក់មកពីបណ្តាប្រទេសលើពិភពលោក កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលចំណាត់ថ្នាក់លេខ១ ប្រឡងគណិតវិទ្យា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងអំពីកូនប្រុសរបស់សម្តេចដែលប្រឡងជាប់ផ្នែកគណិតវិទ្យាដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមជាង២ពាន់នាក់មកពីប្រទេសនានាលើពិភពលោក

គ្រប់គ្នាមានមោទនភាពដែលកើតជាខ្មែរ តែផេកមួយនេះ បែរជាមើលងាយថា កាន់លិខិតឆ្លងដែនខ្មែរ សុទ្ធតែមកពីប្រទេសក្រីក្រ

ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបតែងតែមានមោទនភាព និងមានកិត្តិយសណាស់ដែលកើតមកជាកូនខ្មែរ ជាពិសេស កើតនៅលើទឹកដីខ្មែរដែលមានដូនតាជាអ្នកកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ