ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ […]

ហេតុអ្វី ខាត់ ស្រីច័ន្ទ ចំណាយលុយក្បែរម៉ឺនដុល្លារទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024 សម្រាប់ខេត្ត កំពង់ឆ្នាំង ?

កញ្ញា ខាត់​ ស្រីច័ន្ទ គឺជាពិធីការិនីល្បីឈ្មោះក្នុងកម្មវិធី Miss Grand Cambodia ដោយទទួលបានការស្រឡាញ់ ពេញចិត្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ហើយថ្មីៗនេះនាងបានចំណាយថវិការផ្ទាល់ខ្លួនទៅទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024  ដើម្បីជ្រើសរើសបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង

គួរឱ្យសង្វេគ ពិធីបូជាសពអតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ ត្រូវជាអតីតស្វាមី អ្នកស្រី អម្ពរ ទេវី នឹងធ្វើឡើងភ្លាមៗនៅរសៀលនេះ !

អតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ បានទទួលមរណភាពហើយ កាលពី ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នេះ

បរាជ័យលើកឆាកអន្តរជាតិលើកនេះ ចន សុទីម៉ា អស់សង្ឃឹមហើយក៏មិនចាប់អារម្មណ៍ក្នុងការប្រកួតលើវិស័យបវរកញ្ញាទៀតដែរ !

ទន្ទឹមនិងការត្រឡប់មកកាន់មាតុប្រទេសវិញ កញ្ញា ចន សុទីម៉ា ដែលជាបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០២៣ ហាក់បីដូចជាអស់សង្ឃឹមខ្លាំង ដោយសារនាងមិនបានជាប់ក្នុង Top ណាមួយ រហូតនាងបាននិយាយទៅកាន់អ្នកគាំទ្រខ្លួនថា នាងមិនចង់ចូលរួមប្រកួតក្នុងកម្មវិធីណាទៀតទេ

កូនប្រុសស្រី​តារាចម្រៀង ខាត់ សុឃីម និងលោក ខាន់ ជេមស៌ ប្រលងជាប់បាក់ឌុបភ្លាម អ្នកទាំងពីរត្រៀមនឹងធ្វើរឿងនេះសម្រាប់កូនៗ ! 

សម្រាប់គ្រួសារអ្នកសិល្បៈដែលមានកូនប្រលងបាក់ឌុបក្នុងឆ្នាំនេះមានតិចតួចណាស់ ក្នុងនោះកូនប្រុសស្រីរបស់តារាចម្រៀង អ្នកនាង ខាត់ សុឃីម និង លោក ខាន់ ជេមស៌ បានប្រលងជាប់បាក់ឌុប ហើយដែលធ្វើឱ្យឪពុកម្តាយកាន់តែសប្បាយចិត្ត និងមានមោទនភាព ជាពិសេសអ្នកទាំងពីរត្រៀមនឹងជូនកាដូពិសេសសម្រាប់កូនៗពួកគេផងដែរ

អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់

អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ​បើក​កម្មវិធីផ្សព្វផ្សាយ​ស្តីពី​«របបសន្តិសុខសង្គម​ផ្នែក​ថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរង​ហានិភ័យ»​ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ ការផ្សព្វផ្សាយនេះ ធ្វើឡើង​មួយសប្តាហ៍​ក្រោយការ​ប្រកាសដាក់ឱ្យ​អនុវត្តលើ​គម្រោងទាំងពីរ​នេះដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា […]

ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ការ​គាំទ្រចំពោះការ​ចាប់​ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់” និង […]

ពិធីការិនី រស់ សុធាវី ប្រកាសផ្អាកការងារភ្លាមៗរយៈពេល ១ ខែ ខាតប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ ! 

ស្របពេលដែលគម្រោងការងារជាច្រើនត្រូវបានកំណត់នៅក្នុងខែ វិច្ឆិកា និង ខែ ធ្ន នេះ ស្រាប់តែ ពិធីការិនី រស់ សុជាវី បានប្រកាសសុំផ្អាកការងាររយៈពេលមួយខែទៅវិញ ធ្វើឱ្យបណ្តាក្រុមហ៊ុន និង ម្ចាស់កម្មវិធីជាច្រើន មានការងារងឿងឆ្ងល់ ពីព្រោះនាងបានទទួលការងារនោះជាយូមកហើយ

សម្រាលកូនមិនទាន់បាន ២ ខែផង តារាកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ចេញកើបលុយទាំងសរសៃខ្ចី ! 

សម្រាលកូនបានមិនទាន់បានពីរខែស្រួលបូលផង ស្រាប់តែតារាស្រីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ចេញធ្វើការងារតាមធម្មតា ទាំងខ្លួនសរសៃខ្ចី