ការពិត ពិធីការិនី រស់ សុធាវី សុខចិត្តបោះចោលលុយរាប់ម៉ឺនដុល្លារទៅផ្អែមល្ហែមនិងកំដរស្វាមីនៅ អឺរ៉ុប សោះ 

តាមពិតមូលហេតុដែលធ្វើឱ្យពិធីការិនី និង ជាតារាសម្តែង រស់ សុធាវី សុខចិត្តបោះបង់ការងារក្នុងស្រុកចោលដោយមិនស្តាយស្រណោះលុយរាប់ម៉ឺនដុល្លារនោះ គឺដោយសារតែនាងត្រូវកំដរស្វាមី ឆ្លងថ្ងៃកំណើត និង ដើរកម្សាន្តជុំគ្នានៅ អឺរ៉ុប

USAID ប្រកាសគម្រោងថ្មីមានទឹកប្រាក់២៤លានដុល្លារអាមេរិកដើម្បីការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា

លាក់បាំងយូរហើយ កញ្ញា ហេង ចន្ថា ទើបដាច់ចិត្តទម្លាយរឿងបែកបាក់គូដណ្តឹង 

បំណងចង់ចូលរោងការក្នុងពេលឆាប់ៗរបស់តារាស្រី ហេង ចន្ថា ត្រូវបរាជ័យ បន្ទាប់ពីនាងបានចេញមុខប្រកាសជាសាធារណៈថា នាងបានបែកបាក់គូដណ្តឹង ហើយទុកបេះដូងឱ្យនៅទំនេរស្អាត

កម្ពុជាបណ្ដេញជនជាតិវៀតណាម ២៥៧នាក់

ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ

ឯកឧត្តម ហេង សួរ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ

ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

មិនសរសើរមិនបាន! ព្រះសង្ឃមួយសូនរូបក្បាច់ចម្លាក់ក្បាលនាគល្អវិចិត្រល្បីពេញបណ្តាញសង្គម

ព្រះសង្ឃកម្រក្នុងខេត្តកំពង់ចាមមួយអង្គបានប្រើប្រាស់ជំនាញលើសូនរូបក្បាច់ចម្លាក់រូបក្បាលនាគយ៉ាងល្អវិចិត្រតាមរចនាបថដើម កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក

ក្រុមប្រឆាំងកំពុងដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គជប ក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមរបស់សកម្មជនក្រុមប្រឆាំង បាននាំគ្នាជជែកអំពីការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ថាតើនឹងត្រូវបោះឆ្នោតឲ្យគណបក្សមួយណា ?

ណូវែលហ្សឺឡង់ ផ្តល់ថវិការបន្ថែម ៣,១លានដុល្លារ ដើម្បីបន្តគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន២

នេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តន៍គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួន២ របស់កម្ពុជា

អបអរសាទរ! សម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសឲ្យតារាចម្រៀង ឆាយ វីរៈយុទ្ធ 

លោក ឆាយ វីរៈយុទ្ធ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលប្រទានដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា

ប្រយ័ត្ន​ឲ្យ​មែនទែន!​ មន្ត្រី​ជំនាញ​រកឃេីញសារធាតុគីមីហាមឃាត់​ នៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែងនៅភ្នំពេញ​

ក្រុមមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦​ ខែធ្នូ​ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ