រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយថវិកាជាង៣០ម៉ឺនដុល្លារ ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែល មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»

Top News: រដ្ឋសភា បោះឆ្នោតគាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់បន្តធ្វើប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

រដ្ឋសភា បន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតទុកចិត្តសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូនេះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា 

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី កម្ពុជា បានលើកឡើងថា ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា 

មេដឹកនាំកំពូលចិន ត្រៀមបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលនេះ

គណបក្ស​កុម្មុយនីស្ត​វៀតណាមបានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម និងជជែកគ្នាពីទំនាក់ទំនងប្រទេសទាំង២

សិស្សពូកែបងប្អូនភ្លោះនិទ្ទេសAនិងCចង់បំពេញក្តីស្រមៃរៀននៅសាកលវិទ្យាល័យភូមិភ្នំពេញ

ភ្នំពេញ: ពិតជារឿងដ៏គួរឲ្យសរសើរខណ:ដែលក្មេង ស្រីពីរនាក់បងប្អូនស្ថិតក្នុងគ្រួសារកសិករជីវភាពខ្វះ ខាតតែក្មេងស្រីដែលជាកូនភ្លោះពីរនាក់បងប្អូនបានខិតខំព្យាយាតស៊ូរជំលះការលំបាកក្នុងការសិក្សារហូ តទទួលបានលទ្ធផ លល្អជាទីគាប់ប្រសើរ

២០ថ្ងៃក្រោយការប្រកាស ពលរដ្ឋជិត ៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

បន្ទាប់ពីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់

អ្នកម្តាយហាយសូ គង់ ច័ន្ទស្រីមុំ ស្រឡាញ់ និងចង់វះកាត់ពង្រើកដើមទ្រូងឱ្យធំ ស្រាប់តែត្រូវស្វាមីថាឱ្យ ឡើងចត់បាយ ! 

ស្របពេលតារាល្បីៗជាច្រើននាំគ្នាទៅពង្រើកដើមទ្រូងឱ្យធំស្អាត និងកែកុននូវចំណុចខ្វះខាតមួយចំនួននោះ ស្រាប់តែតារាស្រី គង់ ច័ន្ទស្រីមុំ ដែលមានដើមទ្រូងរាបស្មើដូចជាផ្លូវថ្នល់ ចង់ទៅវះកាត់កែដើមទ្រូងឱ្យធំដែរ ប៉ុន្តែនៅពេលដែលសុំស្វាមីទៅកែដើមទ្រូង ស្រាប់តែ គង់ ច័ន្ទស្រីមុំ និយាយលែងចេញព្រោះសម្តីស្វាមីចាក់ដោតខ្លាំង

លើកដំបូងក្នុងឆាកជីវិតកញ្ញា កុយ អេណា គ្រងឈុតបុរាណយ៉ាងស្រស់ស្អាតបន្ទាប់ពីត្រូវបានជ្រើសរើសជាក្សត្រីនាគ 

កញ្ញា កុយ អេណា ដែលជាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានមានវត្តមានដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី បុណ្យកត្តញូប្រចាំឆ្នាំ ២០២៣ ដោយនាងបានតុបតែងខ្លួនជាក្សត្រីនាគ យ៉ាងស្រស់ស្អាត បើប្រៀបធៀបទៅសិល្បករដែលមានវត្តមាននាថ្ងៃនោះ កុយ អេណា ពិតជាលេចធ្លោខ្លាំងជាងគេ 

រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យក្រុមហុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន៣%

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើង ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ

បាត់មុខយូរតារាសម្តែង អែត វីន ពោលពាក្យថា « ប្រឹងរាល់ថ្ងៃដើម្បីរកលុយទិញអង្ករច្រកឆ្នាំង »

គ្រាន់តែលឺតារាសម្តែងរូបសង្ហា អែត វីន ពោលពាក្យថា « ប្រឹងរាល់ថ្ងៃដើម្បីរកលុយទិញអង្ករច្រកឆ្នាំង » បានធ្វើឱ្យមហាជនជាច្រើន អាណិតបុរសរូបសង្ហានេះគ្រប់ៗគ្នា