“ស្តេចត្រីរាជញី ទម្ងន់១៦៣ គីឡូក្រាម ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ចាប់បាននៅគល់ស្ពានគីហ្សូណា ខេត្តត្បូងឃ្មុំ”

កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

បទ«CALL ME PAPA» ផ្ទុះខ្លាំងលើTikTok មានអ្នកVeiw 1.1B(1100លាន)ដងជុំវិញពិភពលោកនិងមានអ្នកធ្វើត្រាប់តាមជាង1.2លានVideos

ផ្ទុះខ្លាំងមែនទែនទប់មិនជាប់ឡើយ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ  ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស

ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពលរដ្ឋខ្មែរនៅជប៉ុន 

(តូក្យូ/ប្រទេសជប៉ុន)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។  ការស្នើបែបនេះរបស់ឯកឧត្តម ហេង សួរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។  នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការOTITជួយសម្រិតសម្រាំងយកសមាគមធំៗ […]

លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅសាលារាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស

លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst) បន្ទាប់ពីបានហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ ដែលនឹងបិទវគ្គសិក្សានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងការទទួលគោរមងារ ជានាយទាហានជាន់ខ្ពស់ (នាយចំណង់)

មិនទាន់ដាច់ឆ្នាំផងតារាចម្រៀង ព្រាប សុវត្ថិ ចេញ MV ចម្រៀង « PAPA PSV » ប្លែកទាំងចំណងជើង ប្លែកទាំងការសម្តែង !

MV ចម្រៀង « PAPA PSV » របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ដោយ MV ចម្រៀងថ្មីៗនេះប្លែកទាំងចំណងជើង ប្លែកទាំងការសម្តែង ដែលធ្វើឱ្យមានការទាក់ទាញខ្លាំងពីទស្សនិកជន ជាពិសេសម្នាក់ៗឆ្ងល់ថា បទ ចម្រៀងមួយបទនេះ តើ ព្រាប សុវត្ថិ ចង់និយាយពីអ្វី ?

អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជួបភាគីឡាវ និងវៀតណាម លាបពណ៌បង្គោល និងធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្មាំការពារព្រំដែនប្រទេស​ទាំងបី

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម បាន​ជួបប្រាស្រ័យមិត្តភាពគ្នានូវចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី ស្ថិត​នៅ​តំបន់​មរកតណ កន្ទុយនាគ ខណៈបង្គោលស្ថិតនៅក្នុងតំបន់មរកតនេះ គឺជាការបង្ហាញ​នូវ​ចំណង​មិត្ត​ភាព​រវាង​ប្រទេសទាំងបីឲ្យកាន់តែរឹងធឹងបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

អូស្រ្តាលី បង្រៀនបច្ចេកដ្រូនកសិកម្ម និងការគ្រប់គ្រងស្មៅចង្រៃ ដល់អាជីវករ និងកសិករនៅខេត្តព្រៃវែង និងតាកែវ

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា ដែលជាកិច្ចសហការរវាងសលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI

អ៊ីវ៉ា ឱ្យតម្រុយហើយតើ« ការប្អូនសប្បាយប៉ុហ្នឹង ចុះទម្រាំការខ្លួនឯង ដឹងសប្បាយយ៉ាងណាទៅ !»

តារាចម្រៀងរាងតូចច្រឡឹងកញ្ញា អ៊ីវ៉ា កម្រនិងនិយាយពីរឿងរៀបការ ឬ ទំនាក់ទំនងរបស់ខ្លួនជាមួយគូស្នេហ៍ណាស់ ទើបតែថ្មីៗនេះ ពេលចូលរួមមង្គលការរបស់ប្អូនខ្លួនរួចហើយ ស្រាប់តែនាងឱ្យតម្រុយ ហាក់បីដូចជាត្រៀមរៀបការក្នុងពេលឆាប់ៗ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយថវិកាជាង៣០ម៉ឺនដុល្លារ ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែល មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»